ព័ត៌មានជាតិ
អភិបាលខេត្តជាប់សមុទ្រទាំង ៤ កម្ពុជា ចុះទស្សនកិច្ចទីក្រុងឧស្សាហកម្មសិនជិន ទាក់ទាញវិនិយោគិនចិនមកកម្ពុជា
គណៈប្រតិភូកម្ពុជា រួមមានអភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងកែប បានធ្វើទស្សនកិច្ចនៅទីក្រុងសិនជិនប្រទេសចិន។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ស្វែងរកឱកាសវិនិយោគប្រកបដោយភាពច្នៃប្រឌិតមកកម្ពុជា។


ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានទៅទស្សនាស្ថាប័នឈានមុខរបស់ប្រទេសចិន និងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅសិនជិន ដើម្បីទទួលបានការយល់ដឹងអំពីការអនុវត្តផ្ទាល់ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គណៈប្រតិភូកម្ពុជាបានពិភាក្សាជាមួយរដ្ឋបាលតំបន់ពាណិជ្ជកម្មសេរី Qianhai ដោយផ្តោតលើការរៀបចំគោលនយោបាយជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេស។ កិច្ចប្រជុំជាមួយ Qianhai Investment Holding បានផ្តល់ព័ត៌មានដ៏មានតម្លៃក្នុងគំរូវិនិយោគ និងហិរញ្ញប្បទាន ខណៈពេលដែលកិច្ចពិភាក្សា ជាមួយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃរដ្ឋបាលប្រជាជនសិនជិន បានផ្តល់ព័ត៌មានដ៏មានតម្លៃមួយទៀតចំពោះមុខងារគ្រប់គ្រង និងត្រួតពិនិត្យរបស់ពួកគេ។ លើសពីនេះ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិនជិនបានចែករំលែកជំនាញរៀបចំទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ច ក្រុមការងារផែនការមេក៏បានរៀបចំកម្មវិធី ផ្សាភ្ជាប់ទំនាក់ទំនង រវាងគណៈប្រតិភូកម្ពុជា និងវិនិយោគិន ដែលចូលរួមដោយនាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុនឈានមុខរបស់ប្រទេសចិនចំនួន ៤៥នាក់ ដែលកំពុងស្វែងរកឱកាសពង្រីកការវិនិយោគមកកម្ពុជា។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះទទួលបានភាពជោគជ័យ។ គណៈប្រតិភូទទួលបានការយល់ដឹងបន្ថែមជាច្រើនអំពីបទពិសោធន៍ជាក់ស្តែងរបស់ទីក្រុងសិនជិនផ្នែករដ្ឋបាល និងសេដ្ឋកិច្ច និងរបៀបដែលទីក្រុងសិនជិន ក្នុងនាមជាអាជ្ញាធរមូលដ្ឋានបង្កើតនិងពង្រឹងវេទិកា និងស្ថាប័នដើម្បីទាក់ទាញសម្រួល ចាប់ផ្តើនិងប្រតិបត្តិការនៃ ការវិនិយោគនៅក្នុង ទីក្រុងរបស់ខ្លួន។

លោក ជា កុកហុង បន្តថា អ្វីដែលគួរឱ្យរំភើបផងដែរនោះគឺភាពជោគជ័យនៃកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងគណៈប្រតិភូកម្ពុជា និងវិនិយោគិនចិន។ ជាមួយអ្នកចូលរួមប្រមាណ ៨០ នាក់ រួមមាននាយកប្រតិបត្តិ និង ប្រធានក្រុមហ៊ុនឈានមុខជាច្រើនរបស់ប្រទេសចិន អភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដូចជាខេត្ត ព្រះសីហនុ កោះកុង កំពត និងកែប គណៈប្រតិភូកម្ពុជានិងវិនិយោគិនចិន បានជួបពិភាក្សានិងប្តេជ្ញាចិត្តដ៏ពិតប្រាកដ ដើម្បីបង្កើនទំនុកចិត្ត សម្រួលអនុលោមភាព គាំទ្រឲ្យមានប្រព័ន្ធអេកូឡូស៊ីដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ ជួយឲ្យវិនិយោគិនចិនអាចមកបណ្តាក់ទុនវិនិយោគដោយជោគជ័យនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ សូមអរគុណ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញសិនជិន និងក្រុមការងារផែនការមេសម្រាប់ភាពជោគជ័យនេះ។
បើតាម លោក ជា កុកហុង ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរនៃការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដោយសិក្សាពីគំរូអភិវឌ្ឍន៍ដ៏ ជោគជ័យរបស់ទីក្រុងសិនជិន។

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


