សេដ្ឋកិច្ច
ស្ពានមិត្តភាពកម្ពុជា-ថៃ គ្រោងដាក់ឱ្យប្រើប្រាស់ឆាប់ៗនេះ
សេចក្ដីព្រាងកិច្ចព្រមព្រៀង ស្ដីពីការគ្រប់គ្រង និងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានការរំពឹងទុកថា នឹងអាចនឹងចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងពេលឆាប់ៗខាងមុខ ក្នុងឆ្នាំ២០២៥ នេះ ហើយក៏ក្លាយជាសមិទ្ធផលមួយសម្រាប់ចូលរួមអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ នៃចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ផងដែរ។
កម្ពុជា-ថៃ បានត្រៀមរៀបចំសម្ពោធបើកដំណើរការច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ឆាប់ៗ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។

លោក ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា និងចរចាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រង និងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាមួយគណៈប្រតិភូថៃ នៅខេត្តជលបុរី ប្រទេសថៃ ដែលមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងចរចាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះ ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្ត រហូតឈានទៅរកការឯកភាពរួមគ្នាលើការប្រើប្រាស់ពាក្យពេចន៍ទៅតាមមាត្រានីមួយៗ ជាពិសេសគឺបានសម្រេចបញ្ចប់ការចរចាលើមាត្រាដែលកំណត់អំពីការមិនប្រមូលយកកម្រៃសេវាឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)។ ភាគីទាំងពីរនឹងពិភាក្សា ប្រឹក្សាយោបល់ និងឯកភាពលើការប្រមូលកម្រៃសេវាឆ្លងកាត់ស្ពាននាពេលអនាគត។

រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


