Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​

បានផុស

នៅ

មនុស្ស​ប្រហែល៧០០០នាក់បានស្លាប់ចាប់តាំងពីខែមករានៅក្នុងការប្រយុទ្ធគ្នារវាងយោធាកុងហ្គោប្រឆាំងនឹងការ​ប្រយុទ្ធ​ដណ្ដើមអំណាច​​របស់ក្រុមឧទ្ទាម ​M23 នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងសទី២៥ខែកុម្ភៈនេះ។

(រូបភាព៖​ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយករដ្ឋមន្រ្តីកុងហ្គោលោកស្រីJudith Suminwa Tuluka បានប្រាប់​កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា មនុស្សប្រមាណ៧០០០នាក់បានស្លាប់ និងមនុស្សប្រហែល​៤៥ម៉ឺន​នាក់​​បាត់​បង់​ទីជម្រក បន្ទាប់ពីជំរំផ្លាស់ទីលំនៅចំនួន៩០ត្រូវបានបំផ្លាញ។

ការឈានទៅមុខរបស់ M23 ដែលគាំទ្រ​ដោយប្រទេសរវ៉ាន់ដាគឺជាការកើនឡើងយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាងមួយទសវត្សរ៍នៃជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងកើតកុងហ្គោ។

ការ​ដណ្តើម​យក​ទឹកដី​ភាគ​ខាងកើត​ដែលមានរ៉ែ​ដ៏​មាន​តម្លៃ​បាន​បង្ក​ការ​ភ័យ​ខ្លាច​នៃ​សង្រ្គាម​កាន់តែ​ធំ។ ប៉ុន្តែប្រទេស រវ៉ាន់ដា បានច្រានចោលការចោទប្រកាន់ពីប្រទេសកុងហ្គោ អង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិចដែលថា ខ្លួនគាំទ្រ M23 ជាមួយនឹងអាវុធ និងកងទ័ព។

នៅក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីកុងហ្គោ បានជំរុញឱ្យពិភពលោកធ្វើសកម្មភាព និងដាក់ទណ្ឌកម្ម ដោយសារមានការផ្លាស់ទីលំនៅដ៏ធំ និងការវាយប្រហារសម្លាប់ជីវិតមនុស្សជាច្រើន។ លោកស្រី​បាន​បន្ថែម​ថា​៖«​វា​មិន​អាច​ពិពណ៌នា​ពី​ការ​ស្រែក​និង​សម្រែក​របស់​ជនរងគ្រោះ​រាប់​លាន​នាក់​នៃ​ជម្លោះ​នេះ​បាន​ទេ​»​។

(រូបភាព៖ Reuters)

ពាក់ព័ន្ធបញ្ហានេះនៅក្នុងសុន្ទរកថាបើកនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥៨នៅទីក្រុងហ្សឺណែវ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា សិទ្ធិមនុស្សនៅជុំវិញពិភពលោកកំពុងត្រូវបានរាំងស្ទះ និងសំដៅទៅលើការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់នៅក្នុង DRC ។

ចាប់តាំងពីដើមឆ្នាំមក DRC បានប្រឈមមុខនឹងការខាតបង់ជាច្រើនទាំងនៅភាគខាងជើង និងខាងត្បូង ដែលជំរុញឱ្យមានការរិះគន់លើយុទ្ធសាស្ត្រយោធារបស់អាជ្ញាធរ៕

(រូបភាព៖ Getty)
(រូបភាព៖ Getty

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម