សុខភាព
ការព្យាបាលអ្នកជំងឺកូវីដ-១៩ ជា អាស្រ័យលើកត្តា ៣ យ៉ាង
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែង ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នៅទូរទស្សន៍ជាតិកម្ពុជា ថា ការព្យាបាលអ្នកផ្ទុក COVID-19 ជា ឬមិនជា អាស្រ័យលើកត្តា ៣ យ៉ាង។
១- កត្តាខ្លួនឯង
បើសិនយើងអ្នកឈឺ មិនអនុវត្ត និងប្រព្រឹត្តតាមបទដ្ឋានរបស់គ្រូពេទ្យទេនោះ អ្នកជំងឺក៏មិនអាចជាបានដែរ បើទោះបច្ចេកទេស ឬពេទ្យជំនាញៗយ៉ាងណាក៏ដោយ។ ឧទាហរណ៍ ពេទ្យតម្រូវឲ្យលេបថ្នាំ តែអ្នកជំងឺមិនអនុវត្ត ហើយមិនញ៉ាំអាហារ ឬអ្វីដែលគ្រូពេទ្យបានណែនាំ បែរជាធ្វើផ្ទុយទៅវិញ នោះក៏មិនអាចជាបានដែរ។

២- បច្ចេកវិទ្យា ឬបច្ចេកទេសក្នុងការព្យាបាល
លោកជំទាវចង់សំដៅទៅលើសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យាក្នុងការព្យាបាលអ្នកជំងឺ COVID-19 ។
៣- ចំណេះជំនាញ

ចំពោះផ្នែកចំណេះជំនាញវិញ លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងថា គ្រូពេទ្យខ្មែរមានជំនាញពិតប្រាកដ ព្រោះបើទោះជាគ្មាន COVID-19 ក៏កន្លងមកគ្រូពេទ្យយើងបានព្យាបាលអ្នកជំងឺផ្លូវដង្ហើមជាច្រើនជាសះស្បើយហើយ។ គ្រូពេទ្យខ្មែរមានបទពិសោធន៍ពិនិត្យព្យាបាលអ្នកជំងឺរលាកសួត ហើមសួត ទឹកក្នុងសួត ឬអ្នកមានបញ្ហាសួតផ្សេងៗទៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា ក្នុងករណីនេះយើងនឹងប្រើចំណេះជំនាញកន្លងមក ដើម្បីព្យាបាលអ្នកជំងឺខ្មែរយើង។ ចំពោះវីរុស COVID-19 នេះដែរ គ្មាននរណាហ៊ានអះអាងបែបណានោះទេ ព្រោះវាមានភាពប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


