សុខភាព
ពាក់តែរបាំងមុខ អាចការពារវីរុសកូវីដ-១៩បានទេ?
ដូចដែលយើងគ្រប់គ្នាបានដឹងហើយថាក្នុងអំឡុងពេលផ្ទុះការរាលដាលជំងឺ COVID-19 ការពាក់ម៉ាសគឺមានសារៈសំខាន់ណាស់ដើម្បីការពារការឆ្លងរាលដាលជំងឺមួយនេះ។ ប៉ុន្តែពេលថ្មីៗនេះ ក៏មានការពេញនិយមប្រើរបាំងការពារមុខដើម្បីការពារការឆ្លង ឬចម្លងវីរុសនេះដែរ។

បើយើងប្រើតែរបាំងការពារ ហើយមិនពាក់ម៉ាស តើមានប្រសិទ្ធភាពការពារវីរុស COVID-19 ទេ? ចម្លើយយ៉ាងខ្លី គឺមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ។ អ្នកជំនាញថាការពាក់របាំងការពារមុខគឺមិនអាចការពារការឆ្លង ឬចម្លងវីរុស COVID-19 បានទាំងស្រុងនោះទេ ដោយថាតំណក់ទឹកដែលមានទំហំតូចៗមួយចំនួននៅតែអាចជ្រៀតចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើមយើងបានដដែល។

មជ្ឈមណ្ឌល Riken របស់ ជប៉ុនបានសិក្សាឃើញថាការពាក់របាំងការពារមុខពិតជាមានផាសុកភាពជាងពាក់ម៉ាសពិតមែន តែមិនអាចការពារយើងបានទាំងស្រុងទេ ពោលគឺថាតំណក់ទឹកមាត់មានទំហំតូចៗមែនទែន ដែលមួយចំនួននៅតែអាចទៅដល់យើងបាន។

មួយវិញទៀត គឺកាន់តែគ្រោះថ្នាក់ទៅទៀតនៅពេលនរណាម្នាក់មានផ្ទុកវីរុស COVID-19 មិនទាន់ចេញរោគសញ្ញា ហើយពាក់តែរបាំងមុខ មិនពាក់ម៉ាសបន្ថែម ដើរចេញក្រៅ ហើយទាក់ទងជាមួយអ្នកផ្សេងទៀត។ ដូចដែលបាននិយាយខាងលើ អ៊ីចឹង ព្រោះថារបាំងការពារមុខនេះមិនអាចទប់តំណក់ទឹកតូចៗខ្ទាតចេញពីមាត់មនុស្សម្នាក់ចេញមកខាងក្រៅបានទេ។
ដូចនេះហើយ គ្មានអ្វីត្រូវប្រកែកទេថា ការពាក់ម៉ាសពិតជាធ្វើឲ្យយើងមិនស្រួលចិត្តមែន តែពិតជាអាចការពារយើងប្រឆាំងនឹងវីរុស COVID-19 បាន។ បើអ៊ីចឹងបើយើងពាក់របាំងការពារមុខ កុំភ្លេចពាក់ម៉ាកការពារជាមួយគ្នាផង៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


