ព័ត៌មានអន្ដរជាតិ
វៀតណាមក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្រុមហ៊ុនផលិតវាយនភ័ណ្ឌអន្តរជាតិ
អ្នកជំនាញលើកឡើងថា ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាម ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការច្នៃប្រឌិតរបស់ប្រទេសនេះ បានធ្វើឱ្យវៀតណាមក្លាយជាទិសដៅដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតវាយនភ័ណ្ឌអន្តរជាតិ ដែលកំពុងស្វែងរកការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមសម្រាប់សម្លៀកបំពាក់ វាយនភ័ណ្ឌ និងបច្ចេកវិទ្យាវាយនភ័ណ្ឌឆ្នាំ ២០២៥ (VIATT 2025) នៅទីក្រុងហូជីមិញ កាលពីពេលថ្មីៗនេះ។
អ្នកជំនាញបានកត់សម្គាល់ថា ឧស្សាហកម្មវាយនភ័ណ្ឌរបស់វៀតណាមឈានចូលឆ្នាំ ២០២៥ ជាមួយនឹងសន្ទុះពីចំណុចសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ ២០២៤។ ប្រទេសនេះ រំពឹងថានឹងវ៉ាដាច់បង់ក្លាដែសដោយក្លាយជាអ្នកនាំចេញសម្លៀកបំពាក់ធំជាងគេទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសចិន។
វិស័យវាយនភ័ណ្ឌរបស់វៀតណាម រួមមានក្រុមហ៊ុនប្រមាណ ៧០០០ និងកម្មករជាង ៣ លាននាក់ ធ្វើការនាំចេញប្រមាណ ៨០ ភាគរយ នៃផលិតកម្មសរុប និងប្រើប្រាស់ក្នុងស្រុកប្រមាណ ២០ ភាគរយ។ ការរីកចម្រើននៃឧស្សាហកម្មនេះ ត្រូវបានគាំទ្រដោយបណ្តាញភស្តុភារ កម្លាំងពលកម្មជំនាញ និងបរិយាកាសនយោបាយដែលមានស្ថិរភាព។

ទីផ្សារវាយនភ័ណ្ឌក្នុងស្រុករបស់វៀតណាម រំពឹងថានឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ២,៤ ភាគរយ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣២ ដែលជំរុញដោយកំណើនតម្រូវការវាយនភណ្ឌ ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគោលនយោបាយរដ្ឋាភិបាល។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Phan Thi Thang បានគូសបញ្ជាក់អំពីការអភិវឌ្ឍដ៏រឹងមាំរបស់វិស័យនេះ និងតួនាទីសំខាន់វាក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ នៅឆ្នាំ ២០២៤ ការនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់សម្រេចបានជិត ៤៤ ប៊ីលានដុល្លារ កើនឡើង ១១,២៦ ភាគរយ ពីឆ្នាំ ២០២៣ ដែលស្មើនឹង ១២-១៦ ភាគរយ នៃចំណូលនាំចេញសរុបរបស់ប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


