Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​កង​កម្លាំង​អាកាស​ហ្វីលីពីន​២​នាក់ ក្រោយ​ធ្លាក់​យន្តហោះអំឡុង​ពេលធ្វើ​បេសកកម្ម

បានផុស

នៅ

យន្តហោះចម្បាំង FA-50 របស់កងកម្លាំងអាកាសហ្វីលីពីន (PAF) បានធ្លាក់នៅតំបន់ភ្នំនៃខេត្ត Bukidnon អំឡុងពេលបេសកកម្មប្រឆាំងការបះបោរ ដែលបណ្តាលឲ្យ​អ្នកបើកយន្តហោះ​២​នាក់បានស្លាប់។ នេះ​បើ​យោង​​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​យោធា​ហ្វីលីពីន​ នៅ​ថ្ងៃ​ពុធ​ទី​៥​ខែ​មីនា​ឆ្នាំ​២០២៥។

(រូបថត៖ កងកម្លាំង​អាកាស​ហ្វីលីពីន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះ FA-50 បានបាត់បង់ការទាក់ទងភ្លាមៗកាល​ពី​ពាក់កណ្តាលអធ្រាត្រ​ថ្ងៃអង្គារ ខណៈពេលដែលកំពុងធ្វើដំណើរ​​ទៅ​គាំទ្រ​កង​កម្លាំង​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​​ទ័ពព្រៃដែលគេសង្ស័យថា​ជា​កងទ័ពប្រជាជនថ្មី (NPA) នៅជិតក្រុង Cabanglasan។ បំណែកយន្តហោះក្រោយមកត្រូវបានគេរកឃើញនៅក្នុងព្រៃលើភ្នំ Kalatungan ដោយ​មាន​សាកសពរបស់អ្នកបើកយន្តហោះ​នៅក្បែរនោះ។

យន្តហោះ​ចម្បាំង​នេះ ត្រូវ​រដ្ឋាភិបាលហ្វីលីពីន ទិញ​ពីក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែលមួយទសវត្សរ៍មុន។

បើយោងតាមកងកម្លាំងអាកាសហ្វីលីពីន យន្តហោះ FA-50 ចំនួន ១១គ្រឿង ដែលនៅសល់ ត្រូវបានផ្អាក​បេសកកម្ម​ទាំង​ឡាយ​របស់​ខ្លួន បន្ទាប់ពីឧបទ្ទវហេតុនេះ។

ហ្វីលីពីន បានទិញយន្តហោះចម្បាំង FA-50 ចំនួន ១២​គ្រឿង តាំង​​ពីឆ្នាំ​២០១៥ ពីក្រុមហ៊ុន Korea Aerospace Industries Ltd របស់កូរ៉េខាងត្បូង។ កិច្ចសន្យាតម្លៃ ១៨,ពាន់លានប៉េសូ (៣៣១លានដុល្លារ) គឺជាកិច្ចសន្យាដ៏ធំបំផុតក្រោមកម្មវិធីទំនើបកម្មយោធា​របស់​ហ្វីលីពីនដែលត្រូវបានជាប់គាំងម្តងហើយម្តងទៀតដោយសារកង្វះថវិកា។ កាល​ពី​ពេល​ថ្មីៗ​ ហ្វីលីពីន ​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​១២​គ្រឿង​​បន្ថែម​ទៀត​ពី​កូរ៉េខាងត្បូង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម