ជីវិតកម្សាន្ដ
ករុណា ពេជ្រ ត្រៀមយកបទ “តែងសេចក្តីអំពីពុក” បង្ហាញជាថ្មីថ្ងៃ ៨ មីនា ជាការលើកតម្លៃស្ត្រីគ្រប់រូប
តារាចម្រៀងលោក ករុណា ពេជ្រ បានប្រាប់ឱ្យដឹងថានៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខាងនេះលោកនឹងលើកយកចម្រៀងបទ “តែសេចក្តីអំពីពុក”មកបង្ហាញមហាជនអ្នកគាំទ្រជាថ្មី ទោះបីជាបទមួយនេះបានឃ្លាតឆ្ងាយពីអារម្មណ៍ទស្សនិកជនយូរឆ្នាំហើយក្តី។

លោក ករុណា ពេជ្រ បានបញ្ជាថាបទ “តែងសេចក្តីអំពីពុក” គឺជាបទចម្រៀងមួយបទរបស់លោក ដែលសរសេរដោយមានអត្ថន័យលើកតម្លៃពីស្រ្តីគ្រប់រូប ពិសេសនោះជាស្រ្តីមេម៉ាយដែលបានព្យាយាមតស៊ូចិញ្ចឹមកូនតែម្នាក់ឯង បន្ទាប់ពីក្នុងគ្រួសារលែងមានភាពចុះសម្រុងនឹងគ្នា (ឪពុក-ម្តាយចែកផ្លូវគ្នា)។
តារាចម្រៀងជើងចាស់រូបនេះ និយាយថា លោកនឹងលើកយកបទចម្រៀងមួយនេះ មកបង្ហាញជូនសារជាថ្មីនាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆាប់ៗខាងមុខនេះ។ លោក ករុណា ពេជ្រ សង្ឃឹមថា តាមរយ:បទនេះនឹងបានបញ្ជ្រៀតចូលអារម្មណ៍កូនៗគ្រប់រូប ពិសេសទៀតនោះតម្លៃស្ត្រីជាម្តាយផងដែរ។
គួររម្លឹកថាចម្រៀងបទ “តែសេចក្តីអំពីពុក” របស់តារាចម្រៀងលោក ករុណា ពេជ្រ គិតមកដល់ពេលនេះ បានចេញផ្សព្វផ្សាយមានរយ:ពេលប្រមាណជា ៨ឆ្នាំ មកហើយដោយអំឡុងពេលបញ្ចេញស្នាដៃបទនេះ គឺទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ខណ:ដែលចម្រៀនេះបានលើកឡើងពីគុណតម្លៃស្រ្តីគ្រប់រូប ពិសេសនោះជាស្រ្តីមេម៉ាយ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


