ជីវិតកម្សាន្ដ
វិលមកអាជីពវិញ តួចិន Yang Yang នៅតែសង្ហានិងកាន់តែក្មេងជាងមុន
កាលពីពេលថ្មីៗនេះ Bottega Veneta បានបន្តបើកហាងថ្មីមួយនៅសៀងហៃ នេះមិនត្រឹមតែជាព្រឹត្តិការណ៍បើកហាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ម៉ាកយីហោអ៊ីតាលី ក្នុងការនាំយកបទពិសោធន៍ពិសេសៗ រួមជាមួយនឹងឱកាសក្នុងការធ្វើជាម្ចាស់ស្ទីគ័រដែលមានកំណត់សម្រាប់អ្នកចូលចិត្តម៉ូដ។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតារាល្បីៗជាច្រើនដែលក្នុងនោះការបង្ហាញខ្លួនរបស់ Yang Yang, Sunny Sun, Manh Meng Ziyi និង Jiang Xin បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ ភ្ញៀវទាំងអស់បានជ្រើសរើសសំលៀកបំពាក់ពីបណ្តុំ Spring Summer 2025 របស់ Bottega Veneta ដែលនីមួយៗមានស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែទាំងអស់បង្ហាញពីស្មារតីម៉ូដបែបសាមញ្ញ ប្រណិត និងអាចអនុវត្តបានខ្ពស់។
Ynag Yang បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដជាមួយនឹងសម្លៀកបំពាក់នៅក្នុងបណ្តុំ Spring Summer 2025 របស់ Bottega Veneta ។ ជំនួសឲ្យការស្លៀកអាវយឺតដៃវែងដូចតារាបង្ហាញម៉ូដលើវិថីសិល្បៈ របស់តារាចិនបានជ្រើសរើសអាវឆ្នូតពណ៌ខៀវ និងស ដែលមានដៃអាវរមូរបន្តិចអមដោយក្រវ៉ាត់កពណ៌ខ្មៅ ខណៈពេលដែលនៅតែរក្សាបាននូវអារម្មណ៍ទំនើប។ គាត់បានបញ្ចូលវាជាមួយនឹងខោខ្មៅ និងអាវកាក់រោមចៀមពីក្រៅ។
ស្ទីលម៉ូដដ៏ឡូយបែបនេះធ្វើឲ្យនឹកឃើញរូបរាងរបស់លោកពេលសម្ដែងក្នុងរឿង Love O2O នៅពេលនោះ តួអង្គប្រុសសម្ដែងដោយ Yang Yang គឺជាតួប្រុសសំណព្វចិត្តបំផុតរបស់យុវវ័យនៅលើអេក្រង់តូចរបស់ចិន។ យ៉ាងណា នាពេលនេះលោកត្រៀមវិលចូលអេក្រង់តូចវិញជាមួយរឿងភាគទូរទស្សន៍ Mortal Cultivation។ នៅក្នុងរូបភាព Teaser ដែលទើបនឹងចេញថ្មីនេះ តារាប្រុសបានចាប់អារម្មណ៍ម្តងទៀត ជាមួយនឹងភាពសង្ហានិងកាន់តែក្មេងជាងមុន៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Liu Yifei លួចទាក់ទងជាមួយអ្នកជំនួញចាស់ជាងនាង១៨ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


