ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Liu Yifei លួចទាក់ទងជាមួយអ្នកជំនួញចាស់ជាងនាង១៨ឆ្នាំ
កាលពីថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានសង្ស័យថា Liu Yifei កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញ Yu Chengdong ។ អ្នកជំនួញរូបនេះកើតនៅឆ្នាំ ១៩៦៩ ចាស់ជាងនាងដល់ទៅ១៨ ឆ្នាំ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Group ។
យ៉ាងណា ពាក្យចចាមអារ៉ាមនេះមានប្រភពមកពីការពិតដែលថាកាលពីថ្ងៃទី ០៨ ខែមីនា Yu Chengdong បានបង្ហោះឡានមួយនិងផ្កាកុលាបពណ៌លឿងជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ គាត់បានសរសេរថា «ផ្កាកុលាបពណ៌លឿងតំណាងឲ្យសេរីភាព និងភាពក្លាហាន។ រីករាយទិវាសិទ្ធនារី!»
ភ្លាមៗនោះ Liu Yifei ស្រាប់តែចូឡទៅចុចឡាចបង្ហាញការចូលចិត្តនៅការបង្ហោះនេះ។ អ្នកទាំងពីរក៏បានតាមគ្នាតាមបណ្ដាញសង្គម Weibo ថែមទៀតផង។
ផ្កាកុលាបពណ៌លឿងគឺជានិមិត្តសញ្ញានៅពេលសំដៅទៅលើ Liu Yifei ។ នៅក្នុងរឿង Rose Storyដែលនាងសម្ដែងជាតួឯកស្រី។ ជារឿយៗត្រូវបានគេចាត់ទុកថាជាផ្កាកុលាបពណ៌លឿងដែលមានមោទនភាព និងរឹងមាំ។ តារាស្រីរូបនេះក៏តែងបង្ហោះរូបជាមួយផ្កាកុលាបពណ៌លឿងលើបណ្ដាញសង្គមជាប្រចាំ។ ដូច្នេះហើយទើបមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា នាងកំពុងមានស្នេហាជាមួយអ្នកជំនួញម្នាក់ក្នុងវ័យ៦០ឆ្នាំ។

មិនតែប៉ុណ្ណោះ នៅរសៀលថ្ងៃទី១២ខែមីនា អ្នកជំនួញដដែលបានបដិសេធថាមានស្នេហាជាមួយ Liu Yifei។ លោកថាលោកមិនដែលបានជួបតារាស្រីរូបនេះទេ ដូច្នេះមិនមានរឿងណាត់ជួបគ្នានោះទេ។ ការបង្ហោះរថយន្ត និងផ្កាកុលាបពណ៌លឿង ត្រូវបានគេនិយាយថា ជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រវាងមនុស្សស្រីម្នាក់ទៀតនៅក្នុងក្រុមហ៊ុន Huawei Group ទេ។
Liu Yifei កើតនៅឆ្នាំ ១៩៨៧ និងជាតារាស្រីដ៏ល្បីបំផុតម្នាក់នៅក្នុងកម្មវិធីកម្សាន្តរបស់ចិន។ នាងបានចូលរួមក្នុងការងារដ៏ពេញនិយមជាច្រើនរហូតទទួលបានភាពល្បីល្បាញជាសកល។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការងារសិល្បៈ បានណាត់ជួបជាសាធារណៈតែម្នាក់គត់គឺតារាសម្ដែងកូរ៉េ Song Seung-Heon។
ក្នុងឆ្នាំ ២០១៥ គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នា បន្ទាប់ពីបានរួមសម្តែងក្នុងរឿង Third Love ។ នៅឆ្នាំ ២០១៨ ភាគីទាំងពីរបានបញ្ជាក់ពីការបែកបាក់របស់ពួកគេដោយសារតែការងាររវល់។ យ៉ាងណាកាលពីពេលថ្មីៗនេះ តារាចិនស្រាប់តែមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Li Xian ប៉ុន្តែអ្នកសិល្បៈទាំងពីរនៅស្ងៀមមិនឆ្លើយតប៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Zheng Shuang សម្រាលកូនខែក្រោយ រស់នៅអាមេរិកដូចទាសក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


