ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងកាត់បន្ថយរយៈពេលស្នាក់នៅគ្មានទិដ្ឋាការមកត្រឹម ៣០ ថ្ងៃ
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ក្រសួងការបរទេសគ្រោងនឹងកាត់បន្ថយរយៈពេលនៃការស្នាក់នៅដោយមិនប្រើទិដ្ឋាការរបស់ជនបរទេស ពី ៦០ ថ្ងៃ មកនៅត្រឹម ៣០ ថ្ងៃ ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ស្កាត់ហានិភ័យនៃអាជីវកម្មខុសច្បាប់របស់ឧក្រិដ្ឋជន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong ក្រសួងការបរទេសបានទទួលស្គាល់បញ្ហា តាមអ្វីដែលក្រសួងបានពិភាក្សាយ៉ាងគ្រប់ជ្រុងជ្រោយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។
លោកបន្តថា គ្រប់ភាគីទាំងអស់បានយល់ព្រមលើការកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ ថ្ងៃមក ៣០ ថ្ងៃ សម្រាប់ពលរដ្ឋមកពីប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលថៃ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវមានការពិភាក្សាជាមុនសិន មុននឹងប្រកាសជាផ្លូវការនូវការកែសម្រួលបទប្បញ្ញត្តិនេះ។
គួរគូសបញ្ជាក់ថា ចាប់តាំងពីខែកក្កដាឆ្នាំ ២០២៤ មក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យជនបរទេសកាន់លិខិតឆ្លងដែនមកពី ៩៣ ប្រទេស ឱ្យចូលប្រទេសថៃក្នុងគោលបំណងទេសចរណ៍ មិនឱ្យលើសពី ៦០ ថ្ងៃ។

យ៉ាងណាមិញ ប្រតិបត្តិករទេសចរណ៍ថៃ បានសម្តែងការព្រួយបារម្ភលើរយៈពេលនេះ ដោយសារអ្នកទេសចរស្នាក់នៅយូរ ជាធម្មតាប្រើពេលនៅថៃជាមធ្យមត្រឹមតែ ១៤-២១ ថ្ងៃប៉ុណ្ណោះ ខណៈទេសចររយៈពេលខ្លី ស្នាក់នៅតិចជាង ២ សប្ដាហ៍ ឬប្រហែល ៧ ថ្ងៃជាមធ្យម។ ពួកគេបារម្ភថា ឧក្រិដ្ឋជនអាចប្រើប្រាស់គោលនយោបាយលើកលែងទិដ្ឋាការ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មរបស់ខ្លួន។
ការទាមទារឱ្យក្រសួងការបរទេសថៃកាត់បន្ថយរយៈពេលស្នាក់នៅរបស់ជនបរទេស ផ្ទុះឡើងក្រោយពេលមានករណីជួញដូរមនុស្សលើតួសម្ដែងចិនទៅមីយ៉ាន់ម៉ា ដោយឆ្លងកាត់ប្រទេសថៃ។ ការណ៍នេះ បង្កផលប៉ះពាល់ដល់ទេសចរណ៍របស់ប្រទេស ដោយធ្វើឱ្យជនជាតិចិនជាច្រើនលុបចោលដំណើរកំសាន្តនៅថៃទ្រង់ទ្រាយធំ ដោយព្រួយបារម្ភពីសុវត្ថិភាព។ ជាការឆ្លើយតប អាជ្ញាធរថៃបានបើកការបង្រ្កាបទ្រង់ទ្រាយធំលើបណ្ដាញជួញដូរមនុស្ស រួមទាំងតាមមជ្ឈមណ្ឌលបោកប្រាស់អនឡាញតាមព្រំដែននៃប្រទេសជិតខាង ដូចជាមីយ៉ាន់ម៉ាជាដើម៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


