ព័ត៌មានអន្ដរជាតិ
ទូកដឹកជនចំណាកស្រុកលិចនៅសមុទ្រអ៊ីតាលីបណ្តាលស្លាប់និងបាត់ខ្លួនជិត៥០នាក់
ក្រុមជនចំណាកស្រុកយ៉ាងហោចណាស់៦នាក់បានស្លាប់និង៤០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានលិចនៅជិតកោះ Lampedusa ក្នុងសមុទ្រមេឌីទែរ៉ាណេ ក្នុងដែនទឹករបស់ប្រទេសអ៊ីតាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ខែមីនានេះ។

តំណាង UNHCR លោក Chiara Cardoletti បានឲ្យដឹងថា ទូកធុនតូចបានចាកចេញពីប្រទេសទុយនេស៊ីកាលពីថ្ងៃចន្ទដោយដឹកមនុស្សចំនួន៥៦នាក់ លើសចំណុះច្រើនពេក ទើបបណ្តាលឲ្យទូកលិចនៅសមុទ្រមេឌីទែរ៉ាណេជិតកោះ Lampedusa ប្រទេសអ៊ីតាលី។
ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី បានរាយការណ៍ថា នាវាឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបានជួយសង្គ្រោះមនុស្សចំនួន១០នាក់ និងបន្តការស្វែងរកអ្នកដែលបាត់ខ្លួន។ សាក្សីដែលនៅរស់រានមានជីវិតពីហេតុការណ៍នោះ បាននិយាយថា អ្នកបាត់ខ្លួនមួយចំនួនបានធ្លាក់ពីលើទូកពេលធ្វើដំណើរក្នុងសមុទ្រដ៏លំបាក។ អ្នកដំណើរនៅលើទូកទាំងនោះមានមកពីប្រទេសកូតឌីវ័រ ប្រទេសម៉ាលី ហ្គាំប៊ី និងកាមេរូន នៅក្នុងទ្វីបអាហ្រ្វីក។
កាលពីថ្ងៃអង្គារមានទូកដឹកមនុស្សចំនួនប្រាំ បានចូលចតនៅកោះ Lampedusa ដោយមានមនុស្សសរុបចំនួន ២១៣នាក់បានមកដល់អ៊ីតាលីដែលនាំឱ្យចំនួនមនុស្សនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុករបស់កោះនេះកើនឡើងដល់២៣០នាក់។
ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលី បានឱ្យដឹងថា មនុស្សប្រហែល ៨៧៤៣នាក់ បានមកដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះ ច្រើនជាងការមកដល់ក្នុងរយៈពេលដូចគ្នាធៀបឆ្នាំមុន។
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ដែលជាអង្គការរបស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង ៣១៥០០នាក់បានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេចាប់តាំងពីឆ្នាំ ២០១៤ ខណៈនៅឆ្នាំនេះរហូតមកដល់ពេលនេះមានអ្នកស្លាប់មានចំនួន២៤៦នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


