ព័ត៌មានអន្ដរជាតិ
អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ
តាមការចុះផ្សាយរបស់ AP នៅថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ រាជធានីបាងកក នៃប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលជះឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ា ដោយបង្កការភ័យស្លន់ស្លោ ខណៈប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ក៏រងឥទ្ធិពលផងដែរ។

ការរញ្ជួយដីនេះ មានកម្រិត៧.៧រ៉ិចទ័រមានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ ចំណែកនៅថៃឯណោះ មនុស្សមួយចំនួនត្រូវជម្លៀសនិងរត់ចេញពីអគារ ទៅកាន់កន្លែងសុវត្ថិភាព។

មានសេចក្តីរាយការណ៍ថា នៅប្រទេសថៃ អគារកម្ពស់ប្រហែល៥០ជាន់បានបាក់រលំ និងមានកម្មកររាប់សិបនាក់ជាប់នៅក្នុងនោះ ដោយសារម៉ោងដែលរលំគឺជាម៉ោងធ្វើការ។ ជាមួយគ្នានោះ ប្រភពនៅប្រទេសថៃបានអះអាងថា សូម្បីអគាររដ្ឋាភិបាល អគារសភាក៏ញ័រដែរ។

ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរងឥទ្ធិពលដោយសាររញ្ជួយដីនេះមានដូចជាវៀតណាមនិងឡាវ ខណៈនៅឯចិននិងឥណ្ឌា ឯណោះ ក៏រង្គើតិចៗដែរ ប៉ុន្តែមិនធ្ងន់ដូចនៅថៃនិងមីយ៉ាន់ម៉ាទេ។

ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់អំពីការខូចខាតឬជនរងគ្រោះនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការខូចខាតបឋម ព្រោះគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលវាយប្រហារអាស៊ីអាគ្នេយ៍
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


