កីឡា
ថ្ងៃស្អែក ឈុត ចិត្រា ប៉ះកីឡាករជប៉ុន Hirota ក្នុងការប្រកួតប្រដាល់សកល
វាជារឿងដ៏កម្រមួយដែលមានកីឡាករប្រដាល់សកលកម្ពុជា ឈុត ចិត្រា បានចេញទៅប្រកួតនៅក្រៅប្រទេសជាមួយកីឡាករ Hirota Issei នៅប្រទេសជប៉ុន នាថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥។

ការប្រកួតនេះក្នុងកម្មវិធី Boxing to the Future ដែលជាការប្រកួតលក្ខណៈអាជីពដោយមានជាច្រើនគូ។ កីឡាករកម្ពុជា ឈុត ចិត្រា ត្រូវប៉ះកីឡាករម្ចាស់ផ្ទះ Hirota Issei សម្រាប់ការប្រកួតប្រដាល់សកលអាជីព៦ទឹក ដែលអាចចាត់ទុកជាបទពិសោធថ្មីដ៏ល្អសម្រាប់កីឡាករកម្ពុជាក្នុងការទទួលបានបទពិសោធថ្មីក្រៅប្រទេស ក៏ដូចជាបង្កើនលក្ខណៈអាជីព។
ជប៉ុន ជាប្រទេសមួយដែលសំបូរធនធានកីឡាករ កីឡាការិនីប្រដាល់សកល ហើយមានកីឡាករជាច្រើនបានឈានដល់កម្រិតកំពូលលំដាប់ពិភពលោក និងបានឈ្នះខ្សែក្រវាត់ប្រដាល់សកលពិភពលោកជាច្រើន។
ដោយឡែកកម្ពុជាមិនសូវមានសកម្មភាពប្រដាល់សកលទេនៅក្នុងប្រទេសទាំងការប្រកួតលក្ខណៈស្ម័គ្រចិត្ត និងអាជីព ប៉ុន្តែសហព័ន្ធប្រដាល់សកលកម្ពុជាបានប្រឹងប្រែងបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅក្រៅប្រទេសជាច្រើន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


