ជីវិតកម្សាន្ដ
ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់
ក្រោយមានការប្រតិកម្ម និងចេញលិខិតជូនដំណឹងពីសំណាក់មេធាវីតំណាងឱ្យស្ថាប័ន Miss and Mister Majestic Cambodia ទីបំផុតប្អូនប្រុសតារាសម្តែង វ៉ាង ស្រីណូ ឈ្មោះ ជុង វ៉ាង បានចេញមុខសុំទោសស្ថាប័ន Majestic Cambodia ជាសាធារណ:នូវកំហុសឆ្លងរបស់ខ្លួន។

ការចេញមុខសុំទោសស្ថាប័ន Miss and Mister Majestic Cambodia ពីសំណាក់លោក ជុង វ៉ាង បន្ទាប់ពីថ្មីៗនេះលោកបានសរសេររិះគន់យ៉ាងចាស់ដៃលើស្ថានប័នមួយនេះ ដែលបង្កឱ្យមានការមិនសប្បាយចិត្តពីអ្នករៀបចំកម្មវិធីប្រកួតក៏ដូចជាបេក្ខភាពប្រឡងផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកមួយឈ្មោះ ChanDara Vang បានបង្ហោះវីដេអូដែលមានចំណងជើងថា “កម្មវិធីប្រកួតសម្រស់ ឬកម្មវិធីស្វែងរកជនពិការ និងអ្នកមុខអាក្រក់” ខណៈក្នុងវីដេអូនោះ បាននិយាយប្រមាថមាក់ងាយយ៉ាងអសីលធម៌បំផុតទៅកាន់កម្មវិធី Miss and Mister Majestic Cambodia ក៏ដូចជា បេក្ខជនបេក្ខនារីដែលបានចូលរួមប្រកួតប្រជែងយ៉ាងចាស់ដៃ។
យ៉ាងណាមិញ បន្ទាប់ពីដឹងកំហុស និង មានការចេញលិខិតពីស្ថាប័នខាងលើម្ចាស់គណនីឈ្មោះ Chandara Vang និង Facebook ឈ្មោះ ជុង វ៉ាង បានចេញមុខសុំទោសជាសាធារណ:នូវកំហុសឆ្គងរបស់ខ្លួនដោយលើកឡើងថា “ខ្ញុំបាទសូមធ្វេីការទោសជាសាធារណៈដល់កម្មវិធី Miss and Mister Majestic Cambodia និងបេក្ខភាពបេក្ខនារីទាំងអស់។ ទន្ទឹមនេះ លោកក៏បានសន្យាលុបចោលនូវវីដេអូទាំងអស់ ដែលបានបង្ហោះរិះគន់កម្មវិធីកន្លងមកផងដែរ៕ អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


