ព័ត៌មានជាតិ
នាយកសាលា ហ៊ុន សែន ជម្ពូវ័នហាមដាច់ខាតមិនឱ្យលក់ ឬ ពិសាគ្រឿងស្រវឹងក្នុងពិធីសង្ក្រាន្ត
ភ្នំពេញ ៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានរៀបចំកម្មវិធីរាប់បាត្រ និងពូនភ្នំខ្សាច់សង្ក្រាន្ត រយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៦ ខែមេសា នៅក្នុងបរិវេណសាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែនជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោក លឹម ចាន់ថា នាយកវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានឱ្យដឹងថា កម្មវិធីរាប់បាត្រ និងពូនភ្នំខ្សាច់សង្ក្រាន្តវិទ្យាល័យ ជំនាន់ទី៧នេះធ្វេីឡេីងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីការរំលឹកនូវឧបការគុណរបស់វិរៈយុទ្ធជនបុព្វបុរស បុព្វការីជន ទាំងអស់ដែលបានបាត់បង់ជីវិត ទាំងគ្រប់សម័យកាលទាំងអស់ផង និងដើម្បីជាបន្តថែរក្សានូវគ្រប់ កេរតំណែលវប្បធម៌ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ គណៈនាយក លោកគ្រូ អ្នកគ្រូ ចៅសង្កាត់ សិស្សានុសិស្ស ម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមការងារសង្ក្រាន្តវិទ្យាល័យ សរុបចំនួន៣៣៧២រូប។

លោក នាយកបានបន្តថា ក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ មានការលេងល្បែងប្រជាប្រិយ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែងជាដេីម។ ចំពោះអាជីវករ ក៏ដូចជាសិសានុសិស្ស យុវជននិងភ្ញៀវទាំងអស់ដែលមកចូលរួមលេងកំសាន្តនៅក្នុងកម្មវិធីសង្ក្រាន្តនេះ គឺដាច់ខាតមិនអនុញាតឱ្យលក់ ឬ ផឹកគ្រឿងស្រវឹងនោះទេ។

លោកនាយក បានបញ្ជាក់ថា កម្មវិធីសង្ក្រាន្តឆ្នាំនេះ បេីធៀបជាមួយឆ្នាំមុនៗគឺខុសគ្នាដាច់ស្រឡះ ដោយសារការរៀបចំឆ្នាំនេះមានការល្អប្រសេីរ សណ្តាប់ធ្នាប់ល្អ និងមានបងប្អូនមកចូលរួមលេងកំសាន្តច្រេីនជាងឆ្នាំមុន។

ជាចុងក្រោយលោក លោក លឹម ចាន់ថា នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន សំណូពរដល់បងប្អូន យុវជន យុវនារី និងបងប្អូនដែលមកលេងកំសាន្តសង្ក្រាន្តនៅសាលាវិទ្យាល័យជម្ពូវ័នទាំងអស់មេត្តា ជួយរក្សាអនាម័យបរិស្ថានស្អាតទាំងអស់គ្នា៕
ដោយ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


