ព័ត៌មានជាតិ
សម្ភារសម្រាប់តុបតែងត្រៀម ចូលឆ្នាំថ្មីពលរដ្ឋកំពុងទទួលទិញបណ្តើរៗ សម្រាប់យកទៅរៀបចំកម្មវិធី សង្ក្រាន្ត
សម្ភារ និងគ្រឿងតុបតែងបែបខ្មែរ កំពុងទទួលការបញ្ជាទិញបណ្តើរៗ សម្រាប់យកទៅរៀបចំទៅតាមកម្មវិធីនានា ក្នុងសង្ក្រាន្តចូលឆ្នាំថ្មីនៅខែមេសា ខាងមុខ។

ស្ត្រីជាម្ចាស់ហាងលក់សម្ភារ និងគ្រឿងតុបតែងបែបខ្មែរមួយកន្លែង យីហោ « ធានី » ស្ថិតតាមបណ្តោយផ្លូវលេខ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានឲ្យដឹងថា ៖ គ្រឿងសម្ភារៈតុបតែង សុទ្ធសឹងតែជាផលិតផល ផលិតដោយកូនខ្មែរ លក់ក្នុងតម្លៃសមរម្យ សម្រាប់ពលរដ្ឋខ្មែរ យកទៅរៀបចំកម្មវិធីសង្ក្រាន្ត ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ខាងមុខ។

ម្ចាស់ហាងបន្តលើកឡើងទៀតថា ទោះបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅពាក់កណ្ដាលខែមេសា ក្ដីក៏ដោយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ បានមកទិញបណ្ដើរៗហើយ ដើម្បីយកទៅរៀបចំតុបតែងតាមតម្រូវការរបស់ពួកគាត់រៀងៗខ្លួន តាមលំនៅដ្ឋាន ជាពិសេស នៅតាមបណ្តាស្ថាប័ន្ថរដ្ឋ និងឯកជននានា ក៏ដូចជាតាមបណ្តាទីវត្តអារាមជាដើម តែងតែបានទៅសួរនាំបញ្ជាទិញសម្ភារតុបតែងពីចម្ងាយ ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការត្រៀមរៀបចំ។



គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល ០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ វត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) សួនវត្តបទុមវតី , ផ្សារទួលទំពូង និងបណ្ដាទីតាំងមួយចំនួនផ្សេងទៀតផងដែរ៕អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


