ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមកម្សាន្ដព្រឹត្តិការណ៍«សង្ក្រាន្តតាកែវ» ឲ្យបានច្រើន
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោក ម៉ម កាយ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពរៀបចំ និងតុបតែងលម្អសោភ័ណភាព នៅទីតាំងប្រារព្ធពិធី «សង្ក្រាន្តតាកែវ» ស្ថិតនៅតំបន់មាត់បឹងតាកែវ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានពិនិត្យលម្អិតលើការរៀបចំទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំទីធ្លា ការតុបតែងភ្លើងពណ៌ និងបរិស្ថានជុំវិញ ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ សុវត្ថិភាព និងភាពស្រស់ស្អាត សមស្របសម្រាប់ព្រឹត្តិការណ៍ធំមួយនេះ។

ការចុះពិនិត្យនេះ មានគោលបំណងត្រៀមលក្ខណៈឱ្យបានរួចរាល់ជាមុនសម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យអញ្ជើញមកចូលរួមលេងកម្សាន្ត និងទស្សនាកម្មវិធីសប្បាយៗជាច្រើន ដែលនឹងត្រូវរៀបចំឡើងយ៉ាងសម្បូរបែប ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តតាកែវ» ឆ្នាំនេះ ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


