នយោបាយ
នាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍រាល់នាវាជាមិត្តទាំងអស់ចូលចតនៅមូលដ្ឋានសមុទ្ររាម
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។

ថ្លែងពីមូលដ្ឋានសមុទ្ររាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការបិទមិនឱ្យមាននាវាបរទេសចូលមូលដ្ឋានសមុទ្ររាមកាលពីប៉ុន្មានឆ្នាំមុនគឺដោយសារមូលដ្ឋាននេះកំពុងធ្វើទំនើបកម្មការពារគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ សម្ដេចបន្ថែមថាចាប់ពីថ្ងៃនេះតទៅកម្ពុជាគ្មានហាមឃាត់ទៀតនោះទេ។
សម្ដេចធិបតី៖ «ចាប់ផ្ដើមពីថ្ងៃនេះទៅកម្ពុជានឹងស្វាគមន៍នូវភាគីមិត្តទាំងអស់ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាម។ យើងគ្មានអីលាក់លៀមទេ»។

មូលដ្ឋានសមុទ្ររាមបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រោមការចោទប្រកាន់ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកដែលថាមូលដ្ឋានសមុទ្រនេះអាចនឹងត្រូវបានប្រទេសចិនប្រើប្រាស់ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានច្រានចោលជាបន្តបន្ទាប់ ព្រមទាំងបង្ហាញតម្លាភាពនៃដំណើរការសាងសង់ផងដែរ។
កាលពីថ្ងៃទី១៨ ខែមីនា អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រកាសថាក្រោយការសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានទី១នៅខែមេសាខាងមុខ មូលដ្ឋានសមុទ្រនេះនឹងបើកចំហឱ្យនាវាចម្បាំងប្រទេសផ្សេងៗដែលមកទស្សនកិច្ច ឬមកចូលរួមសមយុទ្ធអាចចូលចតបាន។
តាមការបញ្ជាក់របស់លោក វង្ស ពិសេន នាវាជប៉ុននឹងត្រូវបានស្វាគមន៍ជានាវាដំបូងគេដែលនឹងចូលចតជាប្រវត្តិសាស្ត្របន្ទាប់ពីបានសម្ពោធរួច។ ការធ្វើដូចនេះគឺអាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោលចំហរខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C