Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនៅថៃ ហក់ឡើងវិញ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីជិត ១០០ករណី

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៩៧ករណី ដែលក្នុងនោះមាន៥នាក់ជាករណីនាំចូល។

This image has an empty alt attribute; its file name is 2021-01-04T121717Z_350097153_RC201L9NNXU9_RTRMADP_3_HEALTH-CORONAVIRUS-THAILAND.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស៤៣នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។

បាងកកជាកន្លែងដែលមានការឆ្លងច្រើនបំផុតពោលគឺមាន២១ករណី បន្ទាប់មក Samut Sakhon ១២ករណី, Samut Prakarn ៥ករណី, Chachoengsao ១ករណី, Nakhon Pathum ១ករណី, Pathum Thani ១ករណី, Ratchaburi ១ករណី និង Suphan Buri ១ករណី។ 

This image has an empty alt attribute; its file name is 000_8ZG7VZ.jpg

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៤៩ករណី ដែលក្នុងនោះមាន៤៤ករណីនៅបាងកក ៣ករណីនៅ Samut Sakhon និង២ករណីនៅNakhon Pathom។

ចំពោះករណីនាំចូលទាំង៥ករណីរួមមាន ជនជាតិថៃចំនួន៤នាក់និងជនជាតិអាមេរិកម្នាក់។

This image has an empty alt attribute; its file name is download-4-2.jpg

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៧៣នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៤៤៣ករណី។ មនុស្សចំនួន ២៦,៩៤៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់រក្សានៅ៩២នាក់ដដែល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ៦៩ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម