ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត
កោះកុង ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រាប់ដល់លោកស្រីអភិបាលខេត្តកោះកុង គប្បីបង្កើនការគ្រប់គ្រងការពារអភិរក្សព្រៃភ្នំ និងព្រៃកោងកាង គ្រាដែលជាធនធានធម្មជាតិដ៏ទាក់ទាញយ៉ាងសំខាន់បំផុតសម្រាប់ខេត្ត។

ខេត្តកោះកុង ត្រូវការពាររក្សាឱ្យបាននូវព្រៃភ្នំ ជាពិសេសព្រៃកោងកាង ព្រោះវាជាធនធានសក្តានុពលដែលមិនអាចខ្វះបានសម្រាប់មូលដ្ឋានខេត្តកោះកុងទាំងបច្ចុប្បន្ន និងទៅអនាគត។

នេះជាគូសបញ្ជាក់របស់លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីប្រកាសក្រុមសមាសភាពការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង៧។
លោក ទៀ សីហា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ មើលឃើញថា ត្បិតថ្មីខេត្តកោះកុង មានការរីកចម្រើនគួរសមយ៉ាងណាក្តី ស្របពេលមានព្រលានយន្តហោះ តំបន់ទេសចរណ៍ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ កំពង់ផែ និងតំបន់ឧស្សហកម្មពាណិជ្ជកម្ម ប៉ុន្តែក៏ត្រូវបន្តពង្រឹងកិច្ចគាំពារអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងសេដ្ឋកិច្ចចំណូលជីវភាពរបស់ពលរដ្ឋ។

បើតាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បៀបនឹងខេត្តផ្សេងៗ គឺខេត្តកោះកុងនៅរក្សាបានធនធានធម្មជាតិបានច្រើន ដូច្នេះសូមជំរុញអាជ្ញាធរខេត្ត មន្ទីរជំនាញ និងសមត្ថកិច្ចមូលដ្ឋាន គប្បីធ្វើយ៉ាងណាថែរក្សាព្រៃឱ្យគង់វង្ស ប្រសិនបើអស់ព្រៃឈើហើយ ខេត្តនឹងអស់សក្តានុពលទៅតាមនោះដែរ។

ទន្ទឹមនោះការប្រកាសសមាសភាពក្រុមការងារថ្មីរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង លោក ទៀ សីហា ក៏បានដាស់តឿនដល់សមាជិកក្រុមការងារ អាជ្ញាធរ និងមន្រ្តីជំនាញ រួមគ្នាគាំទ្រជ្រោំជ្រែមឱ្យបានច្រើន រាល់សកម្មភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះទេ សមាសភាពក្រុមការងាររបស់រាជរដ្ឋាភិបាល ចាំបាច់ចុះសួរទុក្ខពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងមានភាពបត់បែនតាមស្ថានភាពជាក់ស្តែង។
ហើយព្រោះតែសម្លឹងឃើញថា ខេត្តកោះកុង មានការនាំចូលនូវផលិតផលកសិកម្មច្រើនពីប្រទេសជិតខាង និងបណ្តារាជធានីខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា លោក ទៀ សីហា បានជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ត្រូវពិនិត្យធ្វើយ៉ាងណាបង្កើនការដាំដុះផលិតផលកសិកម្មអោយបានច្រើនឡើងវិញ ដើម្បីលើកទឹកចិត្ត និងសេដ្ឋកិច្ចចំណូលជូនប្រជាកសិកម្ម។

ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នឹងទទួលយករាល់ការណែនាំរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលដែលនាំលោក ទៀ សីហា ជាប្រធាន។ លោកស្រី ប្តេជ្ញាចិត្តបន្តថា នឹងរួមគ្នាត្រួតពិនិត្យមើលពីចំណុចខ្វះចន្លោះ ដើម្បីលើកគម្រោងផែនការអភិរក្សការពារព្រៃឈើ កៀងគរអ្នកវិនិយោគផ្នែកទេសចរណ៍ និងគម្រោងដាំដុះកសិកម្មផ្សេងបន្ថែមទៀត។

លោកស្រីអភិបាលខេត្តកោះកុង អះអាងថា ខេត្តនឹងទទួលបានចំនួនអ្នកទេសចរកាន់តែច្រើន ស្របពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ជិតបញ្ចប់គម្រោងស្ថាបនារបស់ខ្លួន រីឯខេត្តកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានាថែម សម្រាប់ភាពទាក់ទាញអភិវឌ្ឍន៍មិនតែតាមរយៈគម្រោងអភិវឌ្ឍន៍របស់ថ្នាក់ជាតិ និងរដ្ឋបាលខេត្តនោះទេ។ ករណីទំហំអភិវឌ្ឍន៍មិនធ្វើទៅបាន នឹងសុំគោលការណ៍ថ្នាក់ដឹកនាំជាតិជួយសម្របសម្រួលដោះស្រាយឱ្យបានទាន់ពេលវេលា និងជាផលប្រយោជន៍ជូនពលរដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៥ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ