Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឆ្លើយតប​រឿង​ដែល​អ៊ុយក្រែន​ចាប់​បាន​ជនជាតិ​ចិន​២​នាក់ដែល​ប្រយុទ្ធ​ឲ្យ​រុស្ស៊ី

បានផុស

នៅ

ប្រទេស​ចិន បាន​​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​៩ខែ​មេសា​នេះ​ថា ខ្លួនកំពុងធ្វើការជាមួយ​អ៊ុយក្រែន ដើម្បីផ្ទៀងផ្ទាត់របាយការណ៍ដែលថា ពលរដ្ឋចិន​២​នាក់ត្រូវបានចាប់ខ្លួន​​លើ​សមរភូមិ​ប្រយុទ្ធ​​​ឲ្យ​កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Donetsk។

ទាហានចិន​ដែល​អ៊ុយក្រែន​ចាប់​ខ្លួន​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រទេសចិនកំពុងផ្ទៀងផ្ទាត់ព័ត៌មានជាមួយភាគីអ៊ុយក្រែន។ ខ្ញុំសូមសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនតែងតែស្នើ​​ជនជាតិចិននៅ​ឲ្យ​ឆ្ងាយពីតំបន់ជម្លោះប្រដាប់អាវុធ ជៀសវាងការពាក់ព័ន្ធក្នុងទម្រង់ណាមួយនៅក្នុងជម្លោះប្រដាប់អាវុធ និងជាពិសេសជៀសវាងការចូលរួមក្នុងប្រតិបត្តិការយោធារបស់ភាគីណាមួយ»។

កាល​ពី​ថ្ងៃ​អង្គារ​ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរបស់លោកបានចាប់ខ្លួនបុរសជនជាតិចិនទាំង​២​នាក់ ហើយថា ទីក្រុង​កៀវ​កំពុងស្វែងរក​ការ​ពិត​ពីទីក្រុងប៉េកាំង។ លោក ហ្សេលេនស្គី បាន​បញ្ជាក់​ថា ពលរដ្ឋ​ចិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំងរបស់ភ្នាក់ងារសន្តិសុខ​អ៊ុយក្រែន ខណៈ​សកម្មភាពស៊ើបអង្កេត និងប្រតិបត្តិការពាក់ព័ន្ធកំពុងបន្ត។

ចំណែក​ឯ​ក្រសួង​ការបទេស​អាមេរិក បាន​​​លើក​ឡើង​ថា ខ្លួន​ពិត​ជា​មិន​ពេញ​ចិត្ត​ចំពោះ​​របាយការណ៍​មួយ​នេះ​ទេ ​ហើយ​បាន​ហៅ​ចិន​ថា​ជា​អ្នក​ជួយ​​ដ៏​ធំ​​​របស់​រុស្ស៊ី​​នៅ​ក្នុង​សង្គ្រាម​លុកលុយ​​​អ៊ុយក្រែន៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

ម្ចាស់ចម្ការទុរេនសំឡូតខ្លះ រំពឹងខុស គិតថាឆ្នាំនេះបានទិន្នផលខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម