ព័ត៌មានអន្ដរជាតិ
លោក Macron៖ បារាំងអាចប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែមិថុនាខាងមុខ
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ France 5 កាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០២៥ លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងអាចនឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនាខែមិថុនាខាងមុខ។

លោកប្រធានាធិបតីបារាំង បាននិយាយថា៖ «យើងត្រូវតែឆ្ពោះទៅរកការទទួលស្គាល់ ហើយយើងនឹងធ្វើដូច្នេះនៅប៉ុន្មានខែខាងមុខនេះ»។ លោក Macron បានសង្កត់ធ្ងន់ថា វិធានការនេះ នឹងជួយលើកទឹកចិត្តឲ្យបណ្ដាប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ។ លោកបន្ថែមថា បារាំងត្រៀមនឹងចូលរួមក្នុងសន្និសីទមួយនៅទីក្រុងញ៉ូវយ៉ក ដោយមានគោលបំណងជំរុញការអនុវត្តនៃដំណោះស្រាយរដ្ឋពីរ ហើយអាចជារបត់សំខាន់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ខណៈពេលដែលប្រទេសចំនួន១៤៧ បានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យរួចហើយ មហាអំណាចលោកខាងលិច រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន មិនទាន់បានចាត់វិធានការនេះនៅឡើយទេ។ ការទទួលស្គាល់ដ៏មានសក្តានុពលរបស់ប្រទេសបារាំង នឹងអាចតំណាងឲ្យការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលជំហរគោលនយោបាយការបរទេសរបស់ខ្លួន។
មន្ត្រីអ៊ីស្រាអែល បានសម្ដែងការប្រឆាំងនឹងការទទួលស្គាល់បែបនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានចាត់ទុកចំណាត់ការនេះថាជា «រង្វាន់សម្រាប់អំពើភេរវកម្ម» ហើយបានបញ្ជាក់ថា វានឹងជំរុញក្រុមសកម្មប្រយុទ្ធហាម៉ាសឲ្យរារាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


