ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក
ដើម្បីជាការចរចាពន្ធជាមួយសហរដ្ឋអាមេរិក វៀតណាមកំពុងត្រៀមលក្ខណៈដើម្បីបង្រ្កាបលើទំនិញរបស់ចិន ដែលប្រើទឹកដីវៀតណាមសម្រាប់ការនាំចេញទៅអាមេរិក ហើយនឹងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញទំនិញដ៏រសើបៗទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីរបស់ប្រភពម្នាក់ និងឯកសាររបស់រដ្ឋាភិបាលវៀតណាម នាថ្ងៃសុក្រនេះ។

សំណើសម្រាប់ការចរចាបែបនេះ ធ្វើឡើងខណៈមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាពាណិជ្ជកម្មសេតវិមានដ៏មានឥទ្ធិពល លោក Peter Navarro បានលើកឡើងពីការព្រួយបារម្ភអំពីទំនិញរបស់ចិន ដែលដឹកជញ្ជូនទៅសហរដ្ឋអាមេរិក ក្រោមស្លាក «ផលិតនៅវៀតណាម» ដើម្បីទទួលបានអត្ថប្រយោជន៍ពន្ធទាប។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ វៀតណាមបានផ្តល់នូវសំណើរផ្គាប់ចិត្តផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យលើកលែងចំណាត់ការពន្ធលើវៀតណាម ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ១២៣,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ វៀតណាមរងនូវពន្ធគយបដិការ ៤៦ ភាគរយ ដែលខ្ពស់បំផុតមួយក្នុងតំបន់ និងទូទាំងពិភពលោក មុនពេលលោក ត្រាំ ប្រកាសផ្អាកការអនុវត្ត ៩០ ថ្ងៃ ដោយបន្ថយវាមកត្រឹមពន្ធមូលដ្ឋាន ១០ ភាគរយ ក្នុងអំឡុងពេលផ្អាកនោះ។
គួរឱ្យកត់សម្គាល់ថា ប្រទេសទាំង ២ បានយល់ព្រមចាប់ផ្តើមកិច្ចចរចា បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃពុធ។
ប្រភព ៣ នាក់ ដែលដឹងអំពីបញ្ហានេះ បានប្រាប់រ៉យទ័រថា វៀតណាមដែលពឹងផ្អែកលើការនាំចេញ សង្ឃឹម ថាអាមេរិកនឹងអាចកាត់បន្ថយពន្ធមកត្រឹម ២២-២៨ ភាគរយ ប្រសិនបើមិនអាចចុះទាបជាងនេះទៀត។

ពេលប្រកាសចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួននឹងបង្ក្រាបលើ «ការក្លែងបន្លំពាណិជ្ជកម្ម» ដែលជាកង្វល់មួយរបស់សហរដ្ឋអាមេរិក។
គេមើលឃើញថា ចាប់តាំងពីអាណត្តិដំបូងរបស់លោក ត្រាំ មក ក្រុមហ៊ុនពហុជាតិជាច្រើនបានអនុវត្តគោលនយោបាយ «ចិន+១» ពោលគឺរើទីតាំងពាណិជ្ជកម្មមួយចំនួនពីចិនមកវៀតណាម ដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន។
អ្នកវិភាគលើកឡើងថា បច្ចុប្បន្នវៀតណាមកំពុងស្ថិតក្នុងភាពតានតឹង ដោយព្យាយាមរក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេស ក៏ដូចជាដៃគូសន្តិសុខ ខណៈមិនចង់ប្រឆាំងចិន ដែលជាប្រភពវិនិយោគកំពូល និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសំខាន់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


