សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងបានដួលរលំដោយសារកម្លាំងខ្យល់កន្ត្រាក់ ហើយក៏មានមនុស្សម្នាក់បានរងរបួស ដោយសាររន្ទះបាញ់ ខណៈមេឃកំពុងមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ហើយគ្រោះធម្មជាតិទាំងនោះក៏បានមកព្រមៗគ្នាតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧និង០០នាទី ដោយករណីទីមួយស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង មានភ្លៀងលាយខ្យល់កន្ត្រាក់ បោកបក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩ខ្នង លើ ២ឃុំ គឺឃុំអំពិលប្រាំដើម ខូចខាតផ្ទះចំនួន ៣ខ្នង និងឃុំព្រៃខ្ពស់ ខូចខាតផ្ទះចំនួន ៦ខ្នង។

នៅថ្ងៃទី ១៣ ខែមេសា ដដែល វេលាម៉ោង១៧និង០៧នាទី ស្ថិតនៅចំណុចទួលកោះគ្របបាយ ក្នុងភូមិក្បាលមូស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីរន្ទះបាញ់កើតឡើងចំនួន ១លើក បណ្តាលឲ្យរងរបួសមនុស្សម្នាក់ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៧៣ឆ្នាំ ខណៈដែកជនរងគ្រោះកំពុងដើរនៅមុខរោងគោ ខាងមុខផ្ទះរបស់ខ្លួន ពេលមេឃកំពុងធ្លាក់ភ្លៀងហើយក៏ស្រាប់តែមានរន្ទះបានបាញ់មកតែម្ដង តែជាសំណាងល្អមិនបានប៉ះពាល់ដល់អាយុជីវិត៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន