ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅសេតវិមាន ថា លោកនឹងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែមិនបានផ្តល់នូវភាពជាក់លាក់ ឬការចង្អុលបង្ហាញអំពីរបៀបដែលកិច្ចពិភាក្សានោះនឹងដំណើរការបែបណានោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានឆ្លើយសំណួរអ្នកយកព័ត៌មានអំពីការតេទូរស័ព្ទទៅកាន់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ថា៖ «អូ យើងនឹងធ្វើកិច្ចព្រមព្រៀងមួយ។ ខ្ញុំគិតថា យើងនឹងធ្វើកិច្ចព្រមព្រៀងដ៏ល្អជាមួយប្រទេសចិន»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដាក់ «សម្ពាធខ្លាំង» លើចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោក និងទាមទារឱ្យមានការគោរពក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មណាមួយ។ យ៉ាងណាមិញ គេមើលឃើញថា ភាគីទាំង២ បានស្ថិតនៅក្នុងភាពជាប់គាំងនៃការទាមទារឱ្យភាគីណាមួយគួរចាប់ផ្ដើមមុន បើទោះជាមានការបន្ទន់ជំហរចង់ចារចាក្ដី។
ខណៈលោក ត្រាំ បានផ្អាកពន្ធគយបដិការលើប្រទេសដទៃ លោកមិនបានលើកលែងចំពោះចិននោះទេ ដោយលេសថា ចិនបានសងសឹកលើអាមេរិក ដោយដាក់ពន្ធលើទំនិញអាមេរិកដល់ទៅ ១២៥ ភាគរយ។ ចិនធ្វើបែបនេះ ដើម្បីឆ្លើយតបទៅនឹងពន្ធគយរបស់លោក ត្រាំ ដែលដាក់លើទំនិញចិនទូទៅ ១៤៥ ភាគរយ និងខ្ពស់បំផុតដល់ ២៤៥ ភាគរយ លើមុខទំនិញមួយចំនួន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


