ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
ជុំវិញរឿងដែលថា សហរដ្ឋអាមេរិកនឹងដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពឲ្យរុស្ស៊ីនិងអ៊ុយក្រែននោះ ពេលនេះប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ពិតជាដូច្នោះមែន ទីក្រុងវ៉ាស៊ីនតោន នឹងមិនបន្តទៀតឡើយ បើមើលទៅរឿងនេះពិបាកពេក ដោះស្រាយមិនបាន។

លោកត្រាំ បានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ថា ទីក្រុងវ៉ាស៊ីនតោន នឹងលែងប្រឹងស្វែងរកដំណោះស្រាយសន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតហើយ បើភាគីទាំងពីរមិនព្រមចូលតុចរចាគ្នាទេនោះ។
លោកត្រាំនិយាយថា បើភាគីណាមួយបន្តធ្វើរឿងដែលលំបាកខ្លាំង យើងនឹងដកខ្លួន។ សហរដ្ឋអាមេរិក នឹងមិនបន្តធ្វើជាអ្នកសម្របសម្រួលទៀតឡើយ។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន នៅតែចង់ឃើញសង្គ្រាមនេះ មានពន្លឺនៃទីបញ្ចប់។

ការលើកឡើងរបស់លោកត្រាំ គឺស្របជាមួយនឹងសម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលថ្លែងចេញពីទីក្រុងប៉ារីសនៃប្រទេសបារាំងថា ប៉ុន្មានថ្ងៃទៀត ទីក្រុងវ៉ាស៊ីនតោនប្រហែលជាដកខ្លួន ឈប់ធ្វើជាអ្នកសម្របសម្រួលនាំសន្តិភាពមកឲ្យរុស្ស៊ីនិងអ៊ុយក្រែនទៀត ប្រសិនបើមើលទៅ រឿងនេះមិនអាចទៅរួច។
លោក Rubio និយាយថា «សហរដ្ឋអាមេរិកនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំសន្តិភាពជូនរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លុះត្រាតែមានសញ្ញាច្បាស់ថា ការខិតខំរបស់ខ្លួនពិតជាបានផលយ៉ាងគាប់ប្រសើរមែន។ ឥឡូវយើងត្រូវស្វែងយល់នៅទីនេះ ថាតើកិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីឬក៏អត់ ពីព្រោះប្រសិនបើវាមិនអាចទេ ខ្ញុំគិតថា យើងមិនបន្តទៅមុខទៀតឡើយ»។

ពាក់ព័ន្ធដំណោះស្រាយជម្លោះនេះ ទីក្រុងមូស្គូ បានប្រកាសហើយថា ខ្លួនបើកចិត្តជានិច្ចចំពោះកិច្ចចរចាសន្តិភាព ប្រសិនបើមានការបំពេញតាមលក្ខខណ្ឌដែលខ្លួនបានដាក់។
គេដឹងយ៉ាងច្បាស់ថា រុស្ស៊ីគឺប្រឆាំងយ៉ាងដាច់អហង្ការចំពោះរាល់វត្តមានណាតូនៅលើទឹកដីអ៊ុយក្រែន ហើយទាមទារឲ្យទីក្រុងកៀវ ទទួលស្គាល់ព្រំដែនថ្មីរបស់រុស្ស៊ី និងបោះបង់គំនិតចូលរួមជាមួយណាតូ ឬទទួលបានអាវុធនុយក្លេអ៊ែរទៀតទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក គំរាមឈប់ធ្វើជាអ្នកសម្របសម្រួល បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន