ជីវិតកម្សាន្ដ
កញ្ញា វី ឌីណែត ៖ ម៉ាក់ថាឃ្លានក្ដាមយក្សឃ្លានបង្គងយក្ស ឃ្លានទាប៉េកាំងណាស់ កូនមិនទាន់ទិញជូនម៉ាក់ហូបផង បែរជាទិញយកមកសែនឲ្យម៉ាក់ទៅវិញ
ភ្នំពេញ ៖ ឈានដល់ពេលគម្រប់ខួប៧ថ្ងៃនៃការស្លាប់របស់អ្នកម្តាយជាទីស្រលាញ់កញ្ញា វី ឌីណែត ក្រៅតែមិនអាចធ្វើបុណ្យ៧ថ្ងៃ ឲ្យម្តាយពេលនេះនាងក៏កំពុងបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារសុខាដើម្បីតាមដានសុខភាពបន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩។

បើទោះបីជាមិនបានធ្វើបុណ្យ៧ថ្ងៃឲ្យអ្នកម្តាយដែលស្លាប់ដោយសារកូវីដ-១៩ តែនៅថ្ងៃនេះគេឃើញ វី ឌីណែតបានបង្ហោះទិដ្ឋភាពនៃការសែនបាយម្ហូបនិងផ្លែឈើឧទ្ទិសដល់អ្នកម្តាយផងដែរ។ ភ្ជាប់ជាមួយរូបនោះដែរ វី ឌីណែត បានទម្លាយនូវរឿងរ៉ាវដ៏សោកសៅផងដែរ។

កញ្ញា វី ឌីណែត បានរៀបរាប់ថា ប្រាំពីរថ្ងៃហើយ ដែលម៉ាក់ទៅចោលកូនៗនឹងស្វាមី។ ម៉ាក់ថាឃ្លានក្ដាមយក្សឃ្លានបង្គងយក្ស ឃ្លានទាប៉េកាំងណាស់ កូនមិនទាន់ទាំងបានទិញឲ្យម៉ាក់ហូបស្រួលបួលផង ឥឡូវបែរជាទិញយកមកសែនអោយម៉ាក់ទៅវិញ។

នាងបន្ថែមទៀតថា សូមអ្នកម៉ាក់ទៅឲ្យបានសុខណាបើមានជាតិក្រោយមែនសូមឲ្យពួកយើងក្លាយជាម្ដាយកូននឹងគ្នាទៀត។ សូមរម្លឹកថា ម្តាយរបស់កញ្ញា វី ឌីណែត គឺលោកស្រី ងឿន សុថានី ជនជាតិខ្មែរអាយុ៦២ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២១បន្ទាប់ពីចូលសម្រាកព្យាបាលបានប៉ុន្មានថ្ងៃ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


