Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម​នៅ​មីយ៉ាន់​ម៉ា​​​​គ្មាន​សា្រកសា្រន្ត​ឡើយ សូម្បី​​មាន​​​​​​សុពលភាព​នៃ​បទ​ឈប់​បាញ់​

បានផុស

នៅ

ទោះបីមានបទឈប់បាញ់​ត្រូវ​​បាន​ប្រកាស​ឡើង​ជា​ឯកតោភាគី​​ទាំង​ក្រុម​​របប​​​យោធា​​គ្រប់​គ្រង​ប្រទេស​រហូតដល់ថ្ងៃទី២២​ខែមេសា ប៉ុន្តែ​​មាន​សេចក្តី​រាយការណ៍​ដែល​ថា របបយោធានៅតែបន្តការវាយប្រហារសម្លាប់មនុស្សឥតឈប់ឈរហើយកាល​ពីថ្ងៃទី១៩មេសា​ ដោយ​បាន​​សម្លាប់​មនុស្ស១៣នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Irrawaddy​​ កាលពីថ្ងៃទី២០ខែមេសានេះ។

(រូបភាព៖ CJ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកងកម្លាំងការពារប្រជាជនក្នុងតំបន់ របបយោធាបានធ្វើការវាយប្រហារទៅលើភូមិ Yay Htwat បណ្តាលឱ្យ​ស្លាប់​មនុស្ស​១៣នាក់ រួមទាំងកុមារពីរនាក់ ក្នុង​ងទីប្រជុំ​ជន Thabeikkyin ​នៃ​ទីក្រុង Mandalay ជាទីក្រុងដែល​រង​ផល​ប៉ះពាល់​ដោយសារគ្រោះរញ្ជួយដីខ្លាំងគេ។

ការ​វាយ​ប្រហារនៅតែបន្តកើតឡើងបើទោះបីជាបទឈប់បាញ់ដែលប្រកាសដោយយោធាបាន​ដាក់​ឱសានវាទ​​រហូតដល់ថ្ងៃទី ២២ ខែ​មេសា បន្ទាប់ពីការរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី ២៨​ខែមីនា ដែលបានសម្លាប់មនុស្ស៥៣៥២នាក់ បើ​យោង​តាម Mizzima News។

(រូបភាព៖ CJ)

លើស​ពីនេះ កាលពីក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យ Thingyan ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ា របបយោធា​មីយ៉ាន់ម៉ា​ បាន​បង្កើន​ការ​វាយប្រហារតាមអាកាសយ៉ាងតិច​២៦លើកទៅលើគោលដៅជនស៊ីវិល។ ក្រសួងសិទ្ធិមនុស្ស​របស់រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ដែលប្រឆាំងរប​ប​យោធា បាន​ឲ្យ​ដឹង​ថា​​ របបនេះបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន៩២ លើកនិងការវាយប្រហារតាមអាកាសនៅទូទាំង១២តំបន់ និងរដ្ឋចំនួន១៥ របស់ប្រទេសមីយ៉ាន់ម៉ា ចន្លោះពីថ្ងៃទី ២៨ខែមីនាដល់ថ្ងៃទី ៨ខែមេសា បានសម្លាប់មនុស្ស៧២នាក់ និងរបួស ៩១នាក់។

ដោយសារតែការវាយប្រហារឥតឈប់ឈររបស់​ក្រុម​​​យោធា​​​នេះ​ កាលពីថ្ងៃទី១៨ខែមេសា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក Anwar Ibrahim បានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅទីក្រុងបាងកក ដោយជំរុញឱ្យលោករក្សាបទឈប់បាញ់ និងធានាសុវត្ថិភាពរបស់បុគ្គលិកជំនួយដែលផ្តល់ជំនួយសង្គ្រោះគ្រោះរញ្ជួយដី។ ទោះយ៉ាងណាលទ្ធផលផ្លែផ្កាយ៉ាងណាបន្ទាប់ពីការជួបពិភាក្សានេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេ៕

(រូបភាព៖ CJ)
(រូបភាព៖ MDY-PDF)
(រូបភាព៖ MDY-PDF)

អត្ថបទ៖ ប៊ុន​ សុភាព


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

សង្គ្រាម​នៅ​មីយ៉ាន់​ម៉ា​​​​គ្មាន​សា្រកសា្រន្ត​ឡើយ សូម្បី​​មាន​​​​​​សុពលភាព​នៃ​បទ​ឈប់​បាញ់​

សន្តិសុខសង្គម១៤ នាទីutes មុន

បញ្ជូនខ្លួនក្មេងទំនើង ០៨ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅកាន់តុលាការ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ឥណ្ឌូណេស៊ី៖ កម្មករ​ ៥០ ០០០ នាក់ អាច​បាត់បង់ការងារដោយសារពន្ធ ត្រាំ

សេចក្ដីជូនដំណឹង២១ នាទីutes មុន

ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី១០ របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu

កីឡា២២ នាទីutes មុន

ឯកឧត្តម ឌី វិជ្ជា បង្ហាញ​​គម្រោងពង្រីក​​កីឡដ្ឋាន​ខេត្ត​ស្វាយរៀងបន្ថែម

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម