Connect with us

ព័ត៌មានជាតិ

ចោទប្រកាន់​ជន​ញុះញង់​ចាក់​វ៉ាក់សាំង​ស្លាប់​បញ្ជូន​ឲ្យ​ចៅក្រម​សម្រេច​តាមច្បាប់

បានផុស

នៅ

ភ្នំពេញ ៖ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​កាល​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ នេះ​ថា​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ​ពេញ​មួយថ្ងៃ លើ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​សំណុំរឿង ដែល​ប្រឌិត​ព័ត៌មាន​ថា ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ-១៩ របស់​ចិន​បណ្ដាល​ឲ្យ​ស្លាប់ ដោយ​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ពី​«​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​» តាម​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លោក​គុជ គឹម​ឡុង យោង​តាម​ការចោទប្រកាន់​ដូច​បទល្មើស​ដូច​មានចែង​ខាង​លើ​នេះ ជនសង្ស័យ នឹង​ត្រូវ​ជាប់​ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល។

ជន​ត្រូវ​ចោទ​ឈ្មោះ តោ ច​ន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹកទំនិញ រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ពាក់​ព័ន្ធ​ទៅ​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ទៅ នឹង​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩។ បន្ទាប់ពី​ឃើញ​វីដេអូ​ផុស​មាន​លក្ខណៈ​ញុះញង់ និង​ផ្សាយ​ខុសពី​ការពិត​ទៅ​នឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​.១៩ នៅ​លើ​បណ្តាញ​សង្គម នោះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជន​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម​ម្នាក់​នោះ ដើ​ម្បី​យកមកអនុវត្ត​តាមច្បាប់៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម