ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍
យោងតាមប្រភពពីសារព័ត៌មាន Financial Times បានឲ្យដឹងកាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ថា មន្ត្រីកំពូលអាមេរិក២រូបគឺ រដ្ឋមន្ត្រីការបរទេស Marco Rubio និងប្រេសិតលោក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងដកខ្លួន ដោយមិនធ្វើដំណើរទៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអឺរ៉ុប ដើម្បីរកវិធីបញ្ចប់សង្គ្រាមរវាងទីក្រុងកៀវនិងមូស្គូឡើយ។

សម្រាប់ហេតុផលនៃអវត្តមានរបស់លោក Rubio ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Tammy Bruce បញ្ជាក់ថា គឺដោយសារលោក Rubio មានកាលវិភាគដ៏មមាញឹកទើបមិនអាចមានពេលគ្រប់គ្រាន់ដើម្បីចូលរួមក្នុងជំនួបកំពូលនោះបាន ប៉ុន្តែយ៉ាងណា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយសន្តិភាពនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយឥតងាករេ។
ចំណែកលោក Witkoff វិញ, បើតាមប្រភពពីរដ្ឋាភិបាលអាមេរិក ប្រេសិតរូបនេះ ក៏មិនអាចចូលរួមកិច្ចប្រជុំនៅទីក្រុងឡុងដ៍បានដែរ ហើយទំនងជាធ្វើទស្សនកិច្ចកិច្ចនៅទីក្រុងមូស្គូ ជំនួសវិញ។

ទោះបែបនេះ សហរដ្ឋអាមេរិក បានចាត់តាំងលោក Keith Kellogg ដែលជាប្រេសិតម្នាក់ទៀតរបស់លោកត្រាំ មានតួនាទីចរចាដោយផ្ទាល់ជាមួយទីក្រុងកៀវ ឲ្យទៅចូលរួមក្នុងកិច្ចប្រជុំនោះជំនួស។
សូមជម្រាបជាថ្មីថា ជំនួបកំពូលនៅចក្រភពអង់គ្លេសថ្ងៃពុធនេះ គឺជាកិច្ចប្រជុំបន្តពីសប្តាហ៍មុនដែលធ្វើឡើងក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង ដែលមានគោលបំណងរិះរកមធ្យោបាយដើម្បីនាំសន្តិភាពជូនរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែត្រូវជាប់គាំង ដោយមិនទទួលបានផ្លែផ្កាអ្វីទេ។
ជំនួបលើកនេះ នឹងមានការចូលរួមពីសំណាក់មន្ត្រីកំពូលៗមកពីប្រទេសអឺរ៉ុបជាច្រើនរួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ។
ប្រទេសទាំងនេះ ត្រូវបានគេដឹងថា សុទ្ធសឹងជាខ្នងបង្អែកដែលមិនអាចខ្វះបានរបស់អ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយតែងជួយទីក្រុងកៀវ ផ្នែកយោធាកាន់តែខ្លាំងឡើងៗ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ដែលដាក់សម្ពាធខ្លាំងនិងដកជំនួយពីលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ អ៊ុយក្រែន នឹងធ្វើកិច្ចពិភាក្សាសន្តិភាពជាមួយប្រទេសចំនួនបី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


