ព័ត៌មានអន្ដរជាតិ
ផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះនាឡិកាដៃប្រណីតតម្លៃខ្ទង់១០ម៉ឺនដុល្លារ ដែលនាយករដ្ឋមន្ត្រីថៃ ពាក់ ពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) រួមជាមួយស្វាមី និងគណៈរដ្ឋមន្ត្ររបស់លោកស្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

គណបក្សប្រតិភូថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីទី៣១ និងជាស្រ្តីក្មេងបំផុតក្នុងប្រវត្តិសាស្រ្តថៃ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ខែមេសា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រតិភូរបស់ប្រទេសកម្ពុជា ដឹកនាំដោយ លោក ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយទស្សនកិច្ចនេះក៏កើតមានឡើងស្របពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ ប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត។

ការអញ្ជើញមកដល់របស់នាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកមិញនេះ លោកស្រីបានស្លៀកសម្លៀកបំពាក់ច្នៃចេញពីក្រណាត់សូត្រថៃ អមដោយគ្រឿងអលង្ការតូចៗលម្អខ្លួនជាច្រើន ដែលមើលទៅសមសួន និងស៊ីវិល័យមែនទែន។ ក្នុងចំណោមគ្រឿងអលង្ការ ដូចជា ក្រវិល ចិញ្ចៀន ខ្សែក កន្លាស់អាវ ២ ពណ៌មាស និងប្រាក់ជាដើមដែលគេមិនអាចដឹងពីតម្លៃលម្អិតនោះទេ ហើយ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺនាឡិកាដៃដែលនាយករដ្ឋមន្ត្រីវ័យ៣៩ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបរហូតដល់៤០០លានដុល្លារនេះ បានពាក់ជាប់នឹងខ្លួន។

មានការចុះផ្សាយខ្លះបង្ហាញថា លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន បានពាក់នូវនាឡិកាដៃប្រណីតពណ៌ប្រាក់-មាស ជាម៉ាកយីហោល្បីលំដាប់ពិភពលោកផលិតនៅប្រទេសស្វីស នោះគឺនាឡិកាម៉ាក «Patek Philippe»។
សម្រាប់តម្លៃរបស់នាឡិកាប្រណីតដែលនាយករដ្ឋមន្ត្រីថៃទី៣១ ពាក់មកដំណើរបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា ដោយយោងទៅតាមគេហទំព័ររបស់នាឡិកាបានបញ្ចាក់ឲ្យដឹងថា មួយគ្រឿងនេះមានតម្លៃ ចន្លោះពី ៦២ ០០០ ទៅដល់ ៩៨ ០០០ ដុល្លារឯណោះ។

យ៉ាងណាមិញ នេះក៏មិនមែនជារឿងចម្លែកឡើយ សម្រាប់នាយករដ្ឋមន្ត្រីថៃ ផែថងថាន ដែលតែងតែនិយមបង្ហាញភាពស៊ីវល័យ និងបង្ហាញនូវម៉ាក់យីហោប្រេនៗ រាល់ពេលដែលលោកស្រីមានវត្តមានក្នុងជំនួបជាមួយមេដឹកនាំពិភពលោក។ ស្រ្តីវ័យ៣៨ឆ្នាំរូបនេះ ត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ ព្រមទាំងកាបូបប្រណីតចំនួន ២០១៧ និងនាឡិកាប្រណីតចំនួន ៧៥ ដែលនោះសបញ្ចាក់ថា លោកស្រីមានជាងគេបង្អស់ក្នុងចំណោមបងប្អូនប្រុស-ស្រីទាំង៣រូប៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


