Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធ ងិន ម៉ានីយ៉ា ខកចិត្តនឹងអ្នកយកស្នាដៃខ្លួនទៅច្រៀងតែមិនដាក់ឈ្មោះអ្នកនិពន្ធ

បានផុស

នៅ

អ្នកស្រី ងិន ម៉ានីយ៉ា ដែលកវីជើងចាស់និងបានសាងស្នាដៃនិពន្ធបទចម្រៀងជាច្រើន សម្រាប់តារាចម្រៀងប្រុស-ស្រីរបស់ខ្មែរទទួលបានភាពល្បីល្បាញ បានបង្ហាញអារម្មណ៍ហាក់អន់ចិត្តចំពោះអ្នកដែលបានយកស្នាដៃបទចម្រៀងខ្លួនទៅច្រៀង ប៉ុន្តែបែរជាមិនមានដាក់ឈ្មោះអ្នកនិពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីយ៉ាងណាអ្នកនិពន្ធល្បីឈ្មោះរូបនេះបានបញ្ជាក់ថា អ្វីដែលអ្នកស្រីចង់បាននោះគ្រាន់តែចង់ឱ្យក្មេងៗជំនាន់ក្រោយស្ដាប់ហើយបានចងចាំឈ្មោះខ្លួនដែលជាអ្នកសរសេរតែប៉ុណ្ណោះ។ ជាការពិតសម្រាប់ស្នាដៃបទចម្រៀងជាច្រើនបទរបស់អ្នកស្រីងិនម៉ានីយ៉ាកន្លងគឺមកទទួនបានការគាំទ្រច្រើនពីមហាជគ្រប់ម ជ្ឈដ្ឋាន។

អ្នកស្រី ងិន ម៉ានីយ៉ា បានរៀបរាប់ថាបទចម្រៀងរាប់ ពាន់បទដែលជាស្នាដៃនិពន្ធរបស់ខ្ញុំហើយបែរជាគ្មានឈ្មោះខ្ញុំ ប៉ុន្តែមិនអី្វទេខ្ញុំនៅចាំច្បាស់ពាក្យពេចន៍ ប៉ារ៉ូលអត្ថន័យចុងជួនរបស់ខ្ញុំ ដែលខ្ញុំសរសេរគ្រាន់តែស្ដាប់ដឹងភ្លាមថាជាស្នាដៃរបស់ខ្ញុំមិនជាន់ពាក្យមិនខ្ទា ស់ពាក្យ មិនវ៉ល់ហើយបញ្ជាក់ពីន័យសាច់រឿងក្នុងច ម្រៀងច្បាស់ៗ ។

អ្នកនិពន្ធ ងិន ម៉ានីយ៉ា បានលើកឡើងបន្តថាមិនចង់ បានអ្វីទេ ទោះបីដាក់ឈ្មោះខ្លួនពេលនេះក៏អ្នកស្រីមិ នបានលុយបន្ថែមទៀតដែរប៉ុន្តែអ្វីដែលអ្នកស្រីចង់បា នគឺចង់ឱ្យក្មេងៗជំនាន់ក្រោយស្ដាប់ទៅហើយបានច ងចាំឈ្មោះអ្នកស្រីដែលជាអ្នកសរសេរតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាអ្នកស្រីងិន ម៉ានីយ៉ា គឺកវីជើងចាស់ដែ លបានសាងស្នាដៃនិពន្ធបទចម្រៀងជាច្រើនដល់តា រាចម្រៀងប្រុស-ស្រីរបស់ខ្មែរទទួលបានភាពល្បីល្បាញ។​ ចំពោះ​ស្នាដៃ​នៃ​បទ​ចម្រៀង​​​ជា​ទឹក​ដៃ​និពន្ធ​របស់​កវី​ជើង​ចាស់​រូប​នេះក៏​ឃើញ​​តារា​​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​​ចាស់​វស្សា​​​នៅ​ហង្សមាស​ធ្លាប់​ច្រៀង​ដែល​រួម​​មាន​ដូច​ជា​បទ «មយូរ៉ា​ទឹក​​កក» ; បទ«បន់​ទេព​ច្យុត»; បទ «១០០០ ឆ្នាំ​ទៀត​ក៏​នៅ​ចាំអូន»; បទ «ទីក្រុង​គ្មាន​មេឃ»​; បទ​​ «អូ!អូ​! ​​យេ!យេ!»; បទ«ពាក្យ​ពេជ្រ» និង​បទ​«ស្ម័គ្រ​ជូត​ទឹក​ភ្នែក»ជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម