ជីវិតកម្សាន្ដ
តន្រ្តីករឆ្នើមនាទសវត្សរ៍ ៨០ លោក ទូច សាគុណ ធ្លាក់ខ្លួនឈឺធ្ងន់សង្គ្រោះបន្ទាន់មន្ទីពេទ្យ
ក្រោយបាត់មុខពីវិថីសិល្បៈយូរឆ្នាំអតីតតន្ត្រី ករហ្គីតាបាសដ៏ឆ្នើមលោក ទូច សាគុណ កាលថ្មីៗក ន្ន្លទៅមានការបង្ហើបពីអ្នកសិល្បៈថាបច្ចុប្បន្នលោកមានវ័យកាន់តែចាស់ហើយខណៈតន្ត្រីកររូបនេះគឺកំពុងរស់នៅយ៉ាងកម្សត់គ្មានអ្វីទីពឹងក្រៅ ពីពឹងលើប្រាក់ចូលនិវត្តន៍។

ទោះបីយ៉ាងណាបន្ទាប់ស្ងប់ស្ងាត់ដំណឹងមួយរយ:មក ស្រាប់តែមុននេះមានការបញ្ជាក់ថាអតីតតន្រ្តីករដ៏ឆ្នើ មនាទសវត្សរ៍១៩៨០លោក ទូច សាគុណ បានធ្លាក់ ខ្លួនឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភា ពកម្ពុជា-ចិន ព្រះកុសុមៈ ដោយសារជំងឺច្រើនមុខ។
បើតាមការបង្ហោះភ្ជាប់ខ្លឹមសានិងរូបភាពរបស់លោក ទូច សាគុណ នៅលើផេក Amazing Cambodia បានបញ្ជាក់ឲ្យដឹងដោយខ្លីថា “ទទួលដំណឹងថាលោ ក ទូច សាគុណ តន្រ្តីករឆ្នើមប្រចាំអតីតក្រុមតន្រ្តីវិទ្យុ ជាតិជំនាន់ទសវត្សរ៍១៩៨០កំពុងមានជំងែជាទម្ងន់។ចំណែកតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះដែ រថាលោកពូ ទូច សាគុណគឺជាតន្ត្រីក ជើងចាស់១រូប ឥឡូវនេះលោកពូកំពុងមានជំងឺជាទំងន់បើបងប្អូនមិ ត្តសិល្ប:ស្គាល់ពូសូមជួយពូផង។

ចំណែកនៅលើទំព័រហ្វេសប៊ុកឈ្មោះលោក វិចិត្រ បា នឲ្យដឹងដែរថាតន្ត្រីករជើងចាស់លោក ទូច សាគុណ កំពុងដង្ហើយឲ្យសប្បុរសជនជួយដល់រូបគាត់ផងបច្ចុ ប្បន្នកំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពក ម្ពុជា-ចិន(ព្រះកុសុមៈ)ដោយជំងឺលើសឈាម,តម្រង ងនោម និងសួត។ គាត់ជាប្អូនប្រុសបង្កើតលោក ទូច សាលី ម្ចាស់បទ”ភក្ដីស្នេហ៍”សូមសប្បុសរជនទាំងអ ស់ជួយគាត់ផងតាមសទ្ធាជ្រះថ្លារ។
លោក ទូច សាគុណ ជាអតីតតម្ត្រីករហ្គីតាបាសដ៏ល្អ ឆ្នើមម្នាក់នេះដោយលោកធ្លាប់បម្រើជាតិក្នុងវិស័យសិ ល្ប:អស់រយ:ពេល ៣៤ឆ្នាំ រួមជាមួយអ្នកសិល្ប:ដទៃរួ មជំនាន់នៅវិទ្យុជាតិខណ:កន្លងមកធ្លាប់មានដំណឹង ថាលោក ទូច សាគុណ បានរស់នៅលាក់ខ្លួនយ៉ាងកម្សត់ជាមួយជីវភាពខ្វះខាតទៀតផង៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ