Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះភោជនីយដ្ឋានក្នុងទីក្រុង Liaoyang ប្រទេស​ចិន បណ្តាល​ឲ្យស្លាប់​២២នាក់​

បានផុស

នៅ

មនុស្ស២២នាក់បានស្លាប់ និង ៣នាក់បានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះភោជនីយដ្ឋានមួយនៅក្នុងទីក្រុង Liaoyang ភាគខាងជើងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី៣០ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិសភ័យដ៏សន្ធោសន្ធៅនេះបានឆាបឆេះភ្លាមៗនៅវេលាថ្ងៃត្រង់(ម៉ោងក្នុងស្រុក)។ ប្រតិបត្តិការពន្លត់ភ្លើងនេះប្រើរថយន្តពន្លត់អគ្គិភ័យសរុបចំនួន ២២គ្រឿង និងឧបករណ៍ពន្លត់អគ្គិភ័យចំនួន៨៥គ្រឿង។

បើតាមរូបភាពពីកន្លែងកើតហេតុ អណ្តាតភ្លើង​​​បាន​​ឆេះ​​យ៉ាងសន្ធោសន្ធៅ ចេញពីបង្អួច និងទ្វារនៃអគារ​ភោជនីយដ្ឋាន​នោះ​។ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះនោះទេ ខណៈទូរទស្សន៍រដ្ឋ CCTV បាននិយាយថា អ្នកគ្រប់គ្រងភោជនីយដ្ឋាននេះ ត្រូវបានដាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ដែលជាផ្នែកមួយនៃការស៊ើបអង្កេត។

គួរបញ្ជាក់ថាករណីអគ្កិភ័យឆាបឆេះកើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិន ជាធម្មតាដោយសារតែបុគ្គលិកមិនអើពើនឹងលក្ខណៈពិសេសសុវត្ថិភាព ដោយសារតែខ្វះការបណ្តុះបណ្តាល ឬសម្ពាធពីថ្នាក់លើរបស់ពួកគេ។ បូករួមជាមួយហេដ្ឋារចនាសម្ព័ន្ធថែទាំមិនបានល្អ សារធាតុគីមីដែលរក្សាទុកដោយខុសច្បាប់ និងកង្វះខាតច្រកចេញចូល ជារឿយៗជាកត្តានៃគ្រោះមហន្តរាយបែបនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម