ជីវិតកម្សាន្ដ
នី មុន្នីនាថ លើកឡើងអត្ថប្រយោជន៍ ៣ចំណុចនៃការបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស
ដូចប្រិយមិត្តបានដឹងហើយថាប្រធានមូលនិធិឈាមនិងជាតារាសម្តែង នី មុន្នីនាថ កាលពីថ្មីៗនេះបានរៀមចំកម្មវិធីបរិច្ចាគឈាមដោយមានការគាំទ្រពីមហាជន និងសិល្បករសិល្បរិនីក្នុងការរួមចំណែក ស័្មគ្របរិច្ចាគឈាមដល់មូលនិធិរបស់នាងប្រព្រឹត្តិទៅដោយជោគជ័យ។

បន្ទាប់កម្មវិធីបរិច្ចាគឈាមនេះ បានបញ្ចប់ដោយជោគជ័យនិងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានកញ្ញា នី មុន្នីនាថ បានសម្តែងក្តីរំភើបនិងអរគុណសម្រាប់ការចូលរួមពីសំណាក់បងប្អូនមហាជន ព្រមទាំងប្រជាពលរដ្ឋខ្មែរ។ នី មុន្នីនាថ បានចាត់ទុកការបរិច្ចាគឈាម គឺមានសារ:ប្រយោជន៍សំខាន់ជួយសង្គ្រោះជីវិតមនុស្ស។
ជាមួយគ្នានេះដែរកញ្ញា នី មុន្នីនាថ បានបំផុសដោយលើកឡើងនៅអត្ថប្រយោជន៍ ៣ចំណុច នៃការបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស។ ប្រធានមូលនិធិឈាមកញ្ញា នី មុន្នីនាថ បញ្ជាក់ថា ការផ្តល់ឈាមគឺជាអំពើល្អដ៏អស្ចារ្យ និងជាការជួយសង្គ្រោះជីវិតមនុស្សយ៉ាងពិតប្រាកដ។
នី មុន្នីនាថ បន្តទៀតថា ទោះបីជាដំណើរការនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍តក់ស្លុត ឬមិនស្រួលបន្តិចក៏ ដោយក៏វាពិតជាមានអត្ថន័យយ៉ាងធំធេង។ ហេតុអ្វីការផ្តល់ឈាមពិតជាអស្ចារ្យ?
១.ជួយសង្គ្រោះជីវិត ឈាមអ្នកអាចជួយមនុស្សច្រើនឱ្យរួចពីជំងឺគ្រោះថ្នាក់ កុមារកើតមុនពេល ឬអ្នកដែលត្រូវការវះកាត់។
២. រំភើបចិត្ត ដឹងថាអ្នកជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ធំក្នុងជីវិតអ្នកដទៃ។
៣.សុខភាពល្អការផ្តល់ឈាមជា ប្រក្រតីអាចជួយធ្វើឲ្យរាងកាយផ្លាស់ប្ដូរឈាមថ្មី និងពិនិត្យសុខភាពដោយឥតគិតថ្លៃ។អរគុណចំពោះចិត្តអ្នកដែលចង់ជួយសង្គ្រោះអ្នកដទៃ។
គួរបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមរបស់មូលនិធិឈាមគឺតារាសម្តែងកញ្ញា នី មុន្នីនាថ បានរៀបចំឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះក៏មានការចូលរួមយ៉ាងកុះករពីអ្នកគាំទ្រ និងសិល្បករសិល្បការិនី ដើម្បីបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


