ព័ត៌មានជាតិ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់ពីសារៈប្រយោជន៍ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាលបានមានប្រសាសន៍នៅថ្ងៃទី២៦ ខែមីនា នេះថា វ៉ាក់សាំង Cinova ក៏ដោយ វ៉ាក់សាំង AstraZeneca ក៏ដោយ វ៉ាក់សាំង Sinopharm ក៏ដោយ នៅពេលចាក់លើកទី១ វាត្រូវការពេលវេលាមួយ ដើម្បីបង្កើតកងការពារ ឬអង្គបដិបក្ខ មិនមែនចាក់ភ្លាមកើតភ្លាមនោះទេ។

ហេតុដូច្នេះហើយទើបមានតម្រូវការចាក់ជាលើកទី២ ដើម្បីជំរុញឲ្យបង្កើតបាននូវអង្គបដិបក្ខនៅក្នុងសរីរាង្គរបស់មនុស្ស។
ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងហើយបែរទៅជាឈឺ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា នៅពេលចាក់វ៉ាក់សាំងលើកទីមួយហើយមិនទាន់បង្កើតបាននូវកងការពារទេ ហើយក្នុងដំណាក់ កាលនេះ ប្រសិនបើប្រជាពលរដ្ឋ មិនបានបន្តអនុវត្តនូវវិធានការការពារនោះទេ វាធ្វើ ឲ្យលទ្ធភាពនៃការចម្លងរបស់វីរុស Covid-19 វាយលុកចូលក្នុងសរីរាង្គរបស់យើងបាន ហើយនៅពេលវាយលុកចូលទៅក្នុងសរីរាង្គកាយយើង សិរីរាង្គកាយរបស់យើងមិនអាចទប់ទល់ជាមួយវាបាននោះទេ លទ្ធភាពនៃការឆ្លង លទ្ធភាពនៃការឈឺ លទ្ធភាពនៃការស្លាប់ គឺមានគ្រប់ពេលវេលាទាំងអស់ នៅក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំងនេះ។
មានអ្នកខ្លះឈឺនៅពេលចាក់វ៉ាក់សាំងដូសទី២ភ្លាម លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ដែរថា សិរីរាង្គកាយរបស់យើងត្រូវការពេលវេលាមួយ ដើម្បីជំរុញបង្កើតកងការពារ ដូច្នេះនៅក្នុងដំណាក់ កាលនេះ វ៉ាក់សាំងដែលចាក់ទៅហើយមិនទាន់មានលទ្ធភាពជួយទប់ទល់ជាមួយវីរុសកូវីដ១៩ បាននោះទេ។ ហេតុដូច្នេះហើយលោកស្រីបញ្ជាក់ថា នៅមុនពេលចាក់វ៉ាក់សាំង, អំឡុងពេលចាក់វ៉ាក់សាំង និងក្រោយពេលចាក់វ៉ាក់សាំង គឺបងប្អូនទាំងអស់ត្រូវបន្តអនុវត្តវិធានការការពារ ៣កុំ ៣ការពារ ឲ្យបានជាប់លាប់ជាទីបំផុត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះ មានសារៈប្រយោជន៍ចំពោះបុគ្គលគ្រប់រូប ដើម្បីបង្កើតកងការពារនៅក្នុងសិរីរាង្គកាយរបស់យើងគ្រប់រូប ហើយប្រសិនបើគ្មានសារប្រយោជន៍នោះទេ ថ្នាក់ដឹកនាំទាំងអស់ រួមទាំងលោកស្រីផងដែរ មិនចាក់វាក់សាំងទាំងនេះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នា ដើម្បីអោយមានកងការពារនៅក្នុងខ្លួនប្រាណរបស់យើង ដើម្បីទប់ទល់វៃលុកជាមួយវីរុស covid-19 នៅពេលវាចូលមកយាយស្រីរឿងរបស់យើង៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


