កីឡា
ឈិន ឈឿន សង្ឃឹម ៧០% លើព្រះខ័នរាជស្វាយរៀង ឈ្នះពាន AFC Challenge League
អតីតកីឡាករជម្រើសជាតិ ឈិន ឈឿន ដាក់ក្ដីសង្ឃឹមលើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង រហូត ៧០% ថានឹងឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ឈិន ឈឿន បានឲ្យដឹងថា រូបគេពិតជាជឿជាក់លើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមភ្ញៀវ FK Arkadag ។ រូបគេដាក់ក្ដីសង្ឃឹមរហូតដល់ទៅ ៧០% ឯណោះដោយមើលឃើញពីសមត្ថភាពកីឡាករស្វាយរៀងល្អពេក។

លោក ឈិន ឈឿន
អតីតកីឡាករជម្រើសជាតិរូបនេះបន្ថែមទៀតថា ក្រុមព្រះខ័នរាជស្វាយរៀង មិនថាកីឡាករបរទេស ឬកីឡាករខ្មែរនោះទេគឺលេងបានល្អមែនទែន លេងដោយយល់ចិត្តគ្នា និងម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំងផ្ទាល់ខ្លួន។ រួមទាំងទឹកចិត្តកំពុងពុះកញ្ជ្រោលចង់ឈ្នះពានទៀតនោះធ្វើឲ្យកីឡាកររឹតតែមានទឹកចិត្តកាន់តែខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC នេះ។

ក្រុម FK Arkadag
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជានឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុមមកពី តួកមេនីស្ថាន FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះនៅពហុកីឡដ្ឋានមរតកតេជោ។ ការប្រកួតនេះនឹងធ្វើឡើងចាប់ពីម៉ោង ៧យប់តទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


