ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅទីក្រុង Los Angeles សម្លាប់មនុស្ស២នាក់និងឆ្កែ១ក្បាល
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែឧសភានេះ យន្តហោះខ្នាតតូច១គ្រឿងបានធ្លាក់នៅតំបន់មួយ ក្នុងជ្រលងភ្នំ Simi ក្នុងទីក្រុង Los Angeles កាលពីរសៀលថ្ងៃសៅរ៍សម្លាប់មនុស្ស២នាក់ និងសត្វឆ្កែ១ក្បាលនៅលើយន្តហោះនិងបានបំផ្លាញផ្ទះពីរខ្នង។

យន្តហោះនេះប្រភេទ RV-10 បានធ្លាក់ទៅលើផ្ទះពីរខ្នងនៅក្នុងផ្នែកនៃតំបន់ Wood Ranch ជាសហគមន៍ដែលស្ថិតនៅជិត៨០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Los Angeles ។
ក្រុមពន្លត់អគ្គិភ័យបានឆ្លើយតប ហើយប៉ូលិសបានបិទផ្លូវដោយព្រមានប្រជាជនឱ្យនៅឆ្ងាយពីតំបន់នោះ។ អ្នកពន្លត់អគ្គិភ័យប្រហែល៤០នាក់បានទៅដល់កន្លែងកើតហេតុ។ បន្ទាប់ពីភ្លើងរលត់ ក្រុមជួយសង្គ្រោះរកឃើញ អ្នកបើកយន្តហោះ អ្នកដំណើរ និងឆ្កែមួយក្បាលនៅក្នុងយន្តហោះបានស្លាប់។
មិនមានរាយការណ៍ថា មានអ្នករបួសនោះទេ ប៉ុន្តែផ្ទះទាំងពីរខ្នងបានរងការខូចខាតដោយអគ្គិភ័យ។ គិតត្រឹមថ្ងៃអាទិត្យ អាជ្ញាធរមិនទាន់បានបញ្ចេញព័ត៌មានពីមូលហេតុដែលបណ្តាលឱ្យមានការធ្លាក់យន្តហោះនេះនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែមករា ក៏មានយន្តហោះ RV-10 មួយគ្រឿងទៀតរបស់ Van Aircrasftបានធ្លាក់ចូលទៅក្នុងឃ្លាំងមួយនៅ Fullerton ភាគអាគ្នេយ៍នៃទីក្រុង Los Angeles ខណៈពេលដែលព្យាយាមចុះចតជាបន្ទាន់។ ហេតុការណ៍នេះបានសម្លាប់អ្នកបើកបរ និងកូនស្រីអ្នកបើកបរ និងធ្វើឱ្យមនុស្ស ១៩ នាក់រងរបួសនៅក្នុងអាគារ។ របាយការណ៍បឋមពីមូលហេតុគឺបណ្ដាលមកពី យន្តហោះរបើកទ្វារអំឡុងពេលហោះហើរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


