Connect with us

សេដ្ឋកិច្ច

ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ

បានផុស

នៅ

ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលជាជំហានក្នុង​ការអភិ​រក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដើម្បីជំរុញញ​កំណើន​សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្ពោធ​ ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគំាទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះក៏​កើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។

នៅក្នុង​ឱកាស​ទិវាកម្មសិទ្ធិបញ្ញា នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ ដែលមាន​ការចូលរួមពី​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ​កម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់​ពីតួនាទីយ៉ាងសំខាន់​របស់ក្រសួងពាណិជ្ជកម្ម​ក្នុងការលើកកម្ពស់ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅកម្ពុជា ដែលជាឧបករណ៍​សម្រាប់ជំរុញពាណិជ្ជកម្មឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។

លោកស្រីមានប្រសាសន៍ថា៖ «ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជា ផលិតផលម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់​ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ»។

សមិទ្ធផល​ដ៏សំខាន់នេះ មិនត្រឹមតែជាការការពារ ចំណេះដឹងប្រពៃណី​ប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក និងក្រៅប្រទេស។

ក្រសួងពាណិជ្ជកម្មប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យក្លាយជា​ឧបករណ៍យុទ្ធសាស្ត្រ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែម​តម្លៃ​លើពាណិជ្ជកម្ម។

សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សម្រាប់ការអភិវឌ្ឍជនបទ និងលើកកម្ពស់សេដ្ឋកិច្ច។

លោក Igor Driesmans បានលើកឡើងថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់​ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រង ធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែក​ដល់ការអភិវឌ្ឍប្រកបដោយចីរភាព»។

លោកបន្ថែមថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង ៣៥០០ ហើយ EU បានគាំទ្រ​ការអភិវឌ្ឍកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ជាងមួយទសវត្សរ៍​មក​ហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស»។

បើតាមលោក Igor Driesmans កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់​តម្លៃជលផលប្រកបដោយ និរន្តរភាព និងស្តង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍​ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក។

ប្រហុកសៀមរាប គឺជាផលិតផលដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈ ពិសេសដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌល​គិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុង​ការ​លើកកម្ពស់អត្តសញ្ញាណផលិតផលនិងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណី​និងការអភិវឌ្ឍប្រកប​ដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រ​កួត​ប្រជែង​ក្នុងវិស័យកសិកម្មនៅកម្ពុជា»។

បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។

បើតាមលោករដ្ឋមន្ត្រី ក្រសួងកសិកម្មប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យ​កសិកម្មឆ្នាំ ២០២២-២០៣០។

ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលគុណភាព និង រសជាតិដើមពិតប្រាកដរបស់ខ្មែរ។

ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមាន​ប្រភពដើមពីសម័យ អាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿង​ផ្សំក្នុងស្រុកប្រកបដោយឱជារស។

ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយ​កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួល​ស្គាល់​នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម២៥ នាទីutes មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ៤៥ នាទីutes មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប

Sokha Hotels

ព័ត៌មានពេញនិយម