ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសក្តែងៗ មិនខ្លាចអាមេរិក សូម្បីបន្តិច
ក្រោយលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ថែមព្រមានមិនឲ្យនរណាទិញប្រេងនិងផលិតផលគីមីឥន្ធនៈរបស់ប្រទេសនេះនោះ ស្រាប់តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ប្រកាសក្តែងៗថា ខ្លួនមិនខ្លាចអាមេរិកសូម្បីតែបន្តិច ហើយខ្លួនក៏មិនផ្លាស់ប្តូរគោលនយោបាយតាមការសម្លុតរបស់ទីក្រុងវ៉ាស៊ីនតោនដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

ពាក្យគំរាមរបស់ប្រធានាធិបតីអាមេរិក គឺដោយសារតែលោកខឹងចិត្តចំពោះការដែលកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលគ្រោងធ្វើនៅសប្តាហ៍នេះក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ត្រូវផ្អាកវិញដោយសារហេតុផលខាងភស្តុភារ។
ដូច្នេះហើយ លោកក៏ព្រមានដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ហើយគំរាមថា ប្រទេសណាឬនរណាក៏ដោយ បើហ៊ានទិញប្រេងអ៊ីរ៉ង់ នឹងរងទណ្ឌកម្ម ហើយមិនឲ្យមកធ្វើជំនួញជាមួយអាមេរិកដាច់ខាត។
ប្រតិកម្មចំពោះការគំរាមនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកទៅលើដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួន ដោយចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រទី២ខែឧសភាឆ្នាំ២០២៥ថា «ការបន្តសកម្មភាពខុសច្បាប់ នឹងមិនផ្លាស់ប្តូរជំហរយ៉ាងសមហេតុផល ស្របច្បាប់និងផ្អែកលើច្បាប់អន្តរជាតិរបស់អ៊ីរ៉ង់នោះទេ»។

ក្រសួងបន្តថា «ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះផ្លូវការទូតនិងប្រកាសការត្រៀមខ្លួនសម្រាប់បន្តកិច្ចចរចាដែលសម្របសម្រួលដោយប្រយោលពីសំណាក់ប្រទេសអូម៉ង់និងអាមេរិក, សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនខ្លាចការប្រើវិធីសាស្រ្តតាមរយៈការគំរាមកំហែងនិងដាក់សម្ពាធឡើយ»។
សូមជម្រាបថា ទីក្រុងតេហេរ៉ង់និងក្រុងវ៉ាស៊ីនតោន បានបើកកិច្ចចរចាចំនួនបីលើកចាប់តាំងពីថ្ងៃទី១២ខែមេសាមក។ ការពិភាក្សាទាំងនោះ គឺជាទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងភាគីទាំងពីរ ចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមថា នរណាហ៊ានទិញប្រេងអ៊ីរ៉ង់ មិនឲ្យមកធ្វើជំនួញជាមួយអាមេរិក ដាច់ខាត!
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


