ព័ត៌មានអន្ដរជាតិ
AP៖ ថ្ងៃខួបកំណើតលោក ត្រាំ នឹងមានការហែក្បួនព្យុហយាត្រាទាហាន ៦ ៦០០នាក់
កងទ័ពអាមេរិក កំពុងពិចារណាលើក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥ ដើម្បីរំលឹកខួបលើកទី២៥០របស់ខ្លួន ហើយក៏ត្រូវជាថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។

យោងតាមឯកសារដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន AP ព្រឹត្តិការណ៍ដែលបានស្នើឡើងនឹងមានទាហានជាង ៦ ៦០០នាក់ រថយន្តយោធា ១៥០គ្រឿង ឧទ្ធម្ភាគចក្រចំនួន ៥០គ្រឿង ក្រុមតន្រ្តីកងទ័ពចំនួន ៧វង់ និងអាចមានអ្នកចូលរួមជាជនស៊ីវិលរាប់ម៉ឺននាក់ រួមទាំងក្រុមអតីតយុទ្ធជនផងដែរ។
ក្បួនដង្ហែនៅតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ និងរង់ចាំការអនុម័តជាផ្លូវការនៅឡើយ។ បញ្ហាប្រឈមផ្នែកភស្តុភារ ដូចជា លំនៅដ្ឋានរបស់កងទ័ព និងបញ្ហាសន្តិសុខ កំពុងត្រូវបានវាយតម្លៃ។ អភិបាលក្រុង D.C លោកស្រី Muriel Bowser បានសម្តែងការព្រួយបារម្ភអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលអាចកើតមានពីឧបករណ៍យោធាធុនធ្ងន់ ហើយលោកស្រីបានលើកឡើងពីសំណើក្បួនដង្ហែស្រដៀងគ្នានេះកាលពីឆ្នាំ២០១៨ ដែលត្រូវបានលុបចោលដោយសារតែការចំណាយប៉ាន់ស្មានរហូតដល់ ៩២លានដុល្លារឯណោះ។
បើត្រូវបានអនុម័ត ក្បួនដង្ហែនឹងលាតសន្ធឹងជាង ៦គីឡូម៉ែត្រពីមន្ទីរបញ្ចកោណ ក្នុងទីក្រុង Arlington រដ្ឋ Virginia ទៅកាន់សេតវិមាន។ ការប្រារព្ធពិធីនេះ អាចនឹងត្រូវបញ្ចប់ដោយការប្រគុំតន្ត្រីពេលល្ងាច និងការបាញ់កាំជ្រួច។
អ្នករិះគន់បានលើកឡើងពីការព្រួយបារម្ភអំពីការចំណាយរបស់ក្បួនដង្ហែ និងផលប៉ះពាល់ដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ខណៈដែលអ្នកគាំទ្រចាត់ទុកវាជាឱកាសមួយ ដើម្បីគោរពដល់ការចូលរួមបម្រើយោធា និងប្រទេសជាតិ។ យ៉ាងណាមិញ ការសម្រេចចិត្តចុងក្រោយទាក់ទងនឹងក្បួនដង្ហែរ មិនទាន់ត្រូវបានប្រកាសដោយកងទ័ព ឬសេតវិមានជាផ្លូវការនៅឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


