សេដ្ឋកិច្ច
ការនាំចេញដំឡូងមីស្រស់សម្រេចបានជាង ១ លានតោន នៅត្រីមាសទី១ ខណៈតម្លៃធ្លាក់ចុះខ្លាំង
កម្ពុជាសម្រេចបានការនាំចេញដំឡូងមីស្រស់ជាង ១,០៨ លានតោន នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១៦,៦៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមក្រសួងកសិកម្ម នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,០៨ លានតោន ធ្លាក់ចុះជាង ១៦%, ចំណិតដំឡូងមីសម្រេចបានជាង ៩៧ ម៉ឺនតោន (៩៧៤៣៣១) កើន ៣៣,៧០% និងម្សៅដំឡូងមីជាង ៣៤,៥៩ ម៉ឺនតោន កើន ១,៦៧%។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៤០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនអាចធ្វើឱ្យកសិករចំណេញ។
លោក អិល ឈិញ បញ្ជាក់ថា បច្ចុប្បន្ន មានរថយន្ត និងក្រុមប្រមូលទិញដំឡូងមីស្ងួត ដែលបានតម្លៃគួសម ពោលគឺភាគច្រើនកសិករឆ្នាំនេះ ធ្វើស្ងួត ហើយបើមិនធ្វើស្ងួតមិនចំណេញទេ ព្រោះដំឡូងមីស្ងួតលក់បានតម្លៃ ៤០០ រៀល ក្នុងមួយគីឡូក្រាម តាមតំបន់ ហើយអ្នកប្រកាសទិញនៅកំពង់សោម តម្លៃ ៦៦០ រៀលក្នុងមួយគីឡូក្រាម ចំណែកនៅតាមលាន ៤៨០ រៀល ទៅ ៥២០។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន។
នៅឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


