ព័ត៌មានជាតិ
កម្ពុជានៅមិនទាន់មានឆ្លងជំងឺអង់ត្រាក់ (ពិសធ្យូង)នៅលើសត្វ ឬមនុស្សនៅឡើយទេ
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជានៅមិនទាន់មានឆ្លងជំងឺអង់ត្រាក់ (ពិសធ្យូង) នៅលើសត្វ ឬមនុស្សនៅឡើយទេ ខណៈបច្ចុប្បន្នជំងឺនេះកំពុងឆ្លងនៅតាមព្រំដែនប្រទេសថៃ និងឡាវ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យ នៃក្រសួងសុខាភិបាល បានមានបហ្រសាសន៍នៅរសៀលថ្ងៃទី៥ឧសភានេះថា ជំងឺអង់ត្រាក់ (ពិសធ្យូង)នេះ ធ្លាប់ផ្ទុះនៅប្រទេសឡាវនៅឆ្នាំ២០២៤ ហើយឆ្លងទៅគោ និងមនុស្សមួយចំនួន ហើយឆ្នាំ២០២៥នេះ ក៏មានផ្ទុះនៅរវាងព្រំដែនប្រទេសថៃ និងឡាវផងដែរ។

ខេត្តមុកដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលើមនុស្ស ក្នុងនោះមួយករណីបានស្លាប់មានអាយុ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះមានឱសថព្យាបាលជាបាន ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។

លោកវេជ្ជបណ្ឌិតបានបន្តថា «ចំពោះនៅកម្ពុជាយើងតែងតែសហការជាមួយប្រទេសថៃ និងឡាវដើម្បីចាត់វិធានការទប់ស្កាត់ជំងឺនេះ ហើយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញជំងឺនេះនៅលើសត្វប្រទេសយើងនៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមប្រជាពលរដ្ឋលក់ដូរកុំយកសត្វគោឈឺដែលងាប់ទៅលក់ សូមយកវាទៅកប់ ឬដុតចោល ជៀសវាងបរិភោគសាច់ដែលមិនមានប្រភពច្បាស់លាស់ ពិសេសសាច់ឆៅត្រូវមានការត្រួតពិនិត្យពីមន្ត្រីជំនាញបសុពេទ្យ បើយកល្អគួរចម្អិនឲ្យបានល្អចាំបរិភោគ»។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ចំពោះរោគសញ្ញានៃជំងឺអង់ត្រាក់នេះ មានបីទម្រង់ គឺទម្រង់ទី១ឆ្លងតាមរយៈស្បែក ធ្វើឱ្យស្បែកឡើងក្រហម ស្បែកពកឡើងដូចធ្យូង មានអការៈរហិតរហៃអស់កម្លាំងបរិភោគអាហារមិនបាន។ ទម្រង់ទី២ ឆ្លងតាមផ្លូវដង្ហើមធ្វើឱ្យរលាកសួត ខូចសួតអាចប៉ះពាល់ដល់អាយុជីវិតបើព្យាបាលមិនបានទាន់ពេលវេលា និងទម្រង់ទី៣
ឆ្លងតាមការបរិភោគធ្វើឱ្យឈឺពោះ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប៉ុន្តែជំងឺនេះយើងមានឱសថព្យាបាលប្រសិនបើសង្ស័យថា មានឆ្លងជំងឺនេះ សូមរាយការណ៍ពីប្រវត្តិនៃការបរិភោគសាច់សត្វមិនឆ្អិនល្អដើម្បីឱ្យគ្រូពេទ្យព្យាបាលបានទាន់ពេលវេលា គឺថ្នាំអង់ទីប៊ីយោទិច៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់