ព័ត៌មានអន្ដរជាតិ
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
ស្របពេលដំណើរការឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ត្រូវជាប់គាំងគ្មានឃើញពន្លឺសោះនោះ ស្រាប់តែពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ដែលខ្លួនចង់ធ្វើការជាមួយដើម្បីដោះស្រាយបញ្ហានេះ នោះគឺប្រធានាធិបតីតួកគី Recep Tayyip Erdogan។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social ក្រោយមេដឹកនាំទាំងពី២ពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទទី៥ខែឧសភាឆ្នាំ២០២៥ លោកត្រាំ សរសេរថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតី Erdogan ដើម្បីបញ្ចប់សង្រ្គាមដ៏គួរឲ្យអស់សំណើចប៉ុន្តែសាហាវ រវាងរុស្ស៊ីនិងអ៊ុយក្រែនឥឡូវនេះ!»។
មិនស្រួលដូចការអួតអាងរបស់លោកត្រាំ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤ ដែលថានឹងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងឡើយ, គិតត្រឹមពេលនេះ ប្រធានាធិបតីអាមេរិក ចូលកាន់តំណែងបានជាង១០០ថ្ងៃហើយ តែភ្លើងសង្គ្រាមនៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅដដែល។
សូម្បីកាលពីខែមុន លោកត្រាំ ក៏ប្រកាសថានឹងដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពឲ្យរុស្ស៊ីនិងអ៊ុយក្រែនផងដែរ បើមើលទៅរឿងនេះពិបាកពេក ដោះស្រាយមិនចេញ។

លោកប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី១៨ខែមេសាថា ទីក្រុងវ៉ាស៊ីនតោន នឹងលែងប្រឹងស្វែងរកដំណោះស្រាយសន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតហើយ បើភាគីទាំងពីរមិនព្រមចូលតុចរចាគ្នា។ បើភាគីណាមួយបន្តធ្វើរឿងដែលលំបាកខ្លាំង អាមេរិកនឹងដកខ្លួន។ សហរដ្ឋអាមេរិក នឹងមិនបន្តធ្វើជាអ្នកសម្របសម្រួលទៀតឡើយ។
ទោះបែបនេះ កាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសសុំពេល១០០ថ្ងៃទៀត ដើម្បីសម្របសម្រួលនិងនាំយកសន្តិភាពមកជូនទីក្រុងកៀវនិងមូស្គូ។
យ៉ាងណាលោកត្រាំ បានគំរាមរួចហើយថា ប្រទេសអ៊ុយក្រែននឹងខ្ទេចក្នុងពេលឆាប់ៗ បើសិនជាមិនព្រមចូលតុចរចាជាមួយរុស្ស៊ីទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសបង្កើតបុណ្យជាតិ២ថ្ងៃថែមទៀត តែមិនឲ្យពលរដ្ឋឈប់សម្រាក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន