ព័ត៌មានជាតិ
បញ្ជូនមន្រ្តីប៉ូលិសមួយក្រុម ដើរលក់បំពង់ពន្លត់អគ្គិភ័យតាមផ្ទះបញ្ជូនទៅស្នងការសាកសួរ
កាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ ២០២០ អនុសេនីយ៏ឯកព្រឹម ទៀក នាយរងប៉ុស្តិ៍ទទួលបានទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅបានទូរសព្ទ័រាយការណ៏ មាននគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន៦ បានដើរលក់បំពង់ពន្លត់អគ្គិភ័យគ្មានច្បាប់ទម្លាប់។

ជនសង្ស័យដែលអះអាងជាមន្រ្តីប៉ូលិស បានប្រើប្រាស់មធ្យោបាយធ្វើដំណើរមាន រថយន្តម៉ាកFORD RANGER ពណ៏ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ2AQ.0304 និងម៉ូតូម៉ាកSLពណ៏ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AX.6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន។
បន្ទាប់ពីទទួលការរាយការពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលដើមមៀនចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង០៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ។
ជនសង្ស័យទាំង ០៦នាក់មានឈ្មោះ ១- អនុសេនីយ៏ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សច្រើនឆ្នាំ ២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី ៣- សាន វឌ្ឃន:ជាមន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ) ៤- ហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា ៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា៦- ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។
បច្ចុប្បន្តលោកឧត្តមសេនីយ៏ទោ ឈឿន វិចិត្ត ស្នងការខេត្តកណ្តាលកំពុងធ្វើរបាយការណ៏ដើម្បីបញ្ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ ទាំង០៦ នាក់នោះមកជូន ស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន