សន្តិសុខសង្គម
ឃុំខ្លួនបុរសម្នាក់ ក្រោយដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី
សាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ពីបទ«ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត» ក្រោយជនត្រូវចោទរូបនេះ ព្យាយាមដឹកជញ្ជូនឈើដោយខុសច្បាប់ និងគ្មានលិខិតអនុញ្ញាត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

ជនត្រូវចោទឈ្មោះ ត្រែត រ័ត្ន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំណែករថយន្តដែលដឹកជញ្ជូនបទល្មើស ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-5789។

បទល្មើសនេះដែរ ក្រោយពីសមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរបញ្ជូនទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ បុរសដែលដឹកបទល្មើសព្រៃឈើនេះ ត្រូវសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ត្រែត រ័ត្ន ពីបទ«ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបានចែង និងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ៨៥០ ចំណុច «ង» នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕
អត្ថបទ ៖ រៀម សុខហេង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


