ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តាំនិស្សិតកម្ពុជាដែលកំពុងរៀននៅប្រទេសចិន ឱ្យខិតខំរៀនសូត្រ មានសីលធម៌ និងទំនាក់ទំនងល្អ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍កំពុងសិក្សានៅប្រទេសចិន ត្រូវខិតខំរៀនសូត្រ មានសីលធម៌ សុជីវធម៌ ព្រមទាំងមានទំនាក់ទំនងល្អ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិ។

ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីអប់រំកម្ពុជា ចូលរួមសន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥-2025 World Digital Education Conference” នាថ្ងៃទី១៦ ខែឧសភា និងបានទទួលជួបសំណេះសំណាលជាមួយតំណាងនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សានៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ។

ក្នុងពិធីសំណេះសំណាល រដ្ឋមន្ត្រីអប់រំកម្ពុជា បានផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍ពីសារៈសំខាន់ដែលនាំឱ្យការសិក្សាទទួលបានជោគជ័យគឺ៖ “កត្តាបុគ្គល ត្រូវមានការប្ដេជ្ញា តស៊ូ ព្យាយាមរៀនសូត្រ និងអនុវត្តឱ្យបានច្រើន ត្រូវមានសីលធម៌ សុជីវធម៌ និងមានទំនាក់ទំនងល្អ ព្រមទាំងកត្តារបបអាហារូបត្ថម្ភ និងការថែទាំសុខភាព”។
ជាមួយគ្នានេះ លោកបណ្ឌិត ហង់ជួន ណារ៉ុន ក៏ផ្តាំដល់និស្សិតគ្រប់រូប ក្រៅពីការសិក្សានៅសាលា ក៏ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវឱ្យបានច្រើនអំឡុងពេលសិក្សានៅបរទេស ដើម្បីទទួលបានចំណេះដឹងបន្ថែម និងគ្រប់ជ្រុងជ្រោយ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងពូកែរបស់គ្រួសារ និងប្រទេសជាតិ សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន៕



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


