ព័ត៌មានជាតិ
លោក ហេង សួរ លើកទឹកចិត្តឱ្យកម្មករចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានច្រើន
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្ត និងរួមគ្នាជំរុញការចាក់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានច្រើនទើបយើងអាចឆាប់វិលទៅរកភាពប្រក្រតីវិញ។

តាមរយៈបណ្តាញសង្គមហ្វេប៊ុករបស់ខ្លួននៅព្រឹកនេះ លោក ហេង សួរ បានអំពាវនាវដល់កម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាព្រោះថាការចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ និងចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឱ្យយើងអាចចេញធ្វើការ ប្រកបរបរជួញដូរ និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។
លោកបានបញ្ជាក់ថា៖ “សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក។ ខ្ញុំ និងមិត្តភក្ដិបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ!”

ទន្ទឹមគ្នានេះលោកបានណែនាំដល់កម្មករនិយោជិតនៅតាមរោងចក្រ សូមរាយការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញ ឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ និងសូមថ្នាក់ដឹកនាំសហជីពទាំងអស់មេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងបំផុសឱ្យបងប្អូនកម្មករចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងអស់គ្នា។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍ថា ក្នុងរយៈពេល១សប្តាហ៍នេះសមត្ថកិច្ចចាប់ខ្លួនជនដើរបំផុសកុំឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ-១៩បានចំនួន៤នាក់ ហើយបានបញ្ជួនទៅតុលាការកាត់ទោសតាមច្បាប់ផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


