Connect with us

កីឡា

ច្បាស់ហើយ! សួន ចាន់ណារ៉ូ បាន​បញ្ជាក់ពី​រឿង​វិល​ចូលជម្រើសជាតិ វិញ

បានផុស

នៅ

អ្នកលើកបាល់ឆ្នើមសួន ចាន់ណារ៉ូ បានបញ្ជាក់ច្បាស់ៗអំពីពាក្យចចាមអារ៉ាម ដែលលេចឮគាត់នឹងត្រឡប់មកកាន់ក្រុមជម្រើសជាតិ កម្ពុជា វិញ។

សួន ចាន់ណារ៉ូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃ ចន្ទ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នេះ អ្នកលើកបាល់វ័យ ៣០ ឆ្នាំ កម្ពស់ ១.៩០ ម៉ែត្របានបង្ហោះសារនៅលើបណ្តាញសង្គមមួយថា៖ «សង្ឃឹមថានឹងមានដំណឹងល្អជួបគ្នាឆាប់ៗពុកម៉ែបងប្អូន»។ តាមរយៈសារខ្លីនេះ បូករួមជាមួយវីដេអូការហ្វឹកហាត់មួយ ដែលគាត់បង្ហោះលើបណ្តាញសង្គម Tik Tok ផងនោះ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យជាខ្លាំង ថាគាត់អាចនឹងត្រឡប់មកចូលរួមជាមួយជម្រើសជាតិ កម្ពុជា វិញ បន្ទាប់ពីប្រកាសចូលនិវត្តន៍កាលពីខែ តុលា ឆ្នាំ ២០២៤។

យ៉ាងណា បន្ទាប់ពីឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិចជាមួយសារព័ត៌មាន «កម្ពុជាថ្មី» សួន ចាន់ណារ៉ូ បានបំភ្លឺថា «គាត់នឹងមិនត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញទេ ហើយតាមរយៈការបង្ហោះសាររបស់គាត់ គឺក្នុងន័យផ្សេងប៉ុណ្ណោះ។ ចំណែកវីដេអូ នៅក្នុង Tik Tok គឺតាំងតែពីការប្រកួត SEA V League ឆ្នាំមុនមកម្ល៉េះ»។

គួរបញ្ជាក់ថា សួន ចាន់ណារ៉ូ គឺជាអ្នកលើកបាល់ដ៏ឆ្នើមបំផុតម្នាក់របស់ កម្ពុជា ក្នុងនោះរូបគេបានសាងស្នាដៃធំៗជាច្រើនជូនជម្រើសជាតិ កម្ពុជា ជាពិសេសគឺការឈ្នះមេដាយសំរិទ្ធ​កីឡា​ស៊ីហ្គេម​ ជា​លើក​ដំបូង​ ឆ្នាំ​២០២១ និង​ឈ្នះ​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ជា​លើក​ដំបូង​ ឆ្នាំ​២០២៣៕

សួន ចាន់ណារ៉ូ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ នាទីutes មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

កីឡា១០ នាទីutes មុន

ច្បាស់ហើយ! សួន ចាន់ណារ៉ូ បាន​បញ្ជាក់ពី​រឿង​វិល​ចូលជម្រើសជាតិ វិញ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ

ព័ត៌មានជាតិ១៧ នាទីutes មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ឃើញ G-Dragon ស្លៀករញ៉េរញ៉ៃ ពាក់់គ្រឿងអលង្ការស្អេកស្កះ ១តួខ្លួន បើគិតជាលុយចូលខ្ទង់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម